Man Utd កំពុង​តែ​មាន​កំណត់ត្រា​ដ៏​អាក្រក់​មួយ​នៅ​ក្នុងប្រវត្តិសាស្ត្រ​របស់​ខ្លួន

  • 2023-12-26 11:36:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester United កំពុង​តែ​មាន​កំណត់ត្រា​ដ៏​អាក្រក់​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។

ក្លឹប​ដែល​មាន​រហ្សនាម​បិសាចក្រហម​មួយ​នេះ នៅ​ពេល​នេះដែរ​កំពុង​តែ​ឈរ​លេខ ៨ នៅ​ក្នុង​តារាង​លីគ​កំពូលអង់គ្លេស​ គិតត្រឹម​សប្ដាហ៍​ទី១៨។ បន្ថែម​ពី​នេះ​ទៀត Man Utd អស់​ឱកាស​លេង​នៅ​ក្នុងក្របខ័ណ្ឌ​អឺរ៉ុបហើយ សូម្បី​តែ​ UEFA Europa League។

សារព័ត៌មាន BBC បាន​ចងក្រង​ស្ថិតិ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​កំណត់ត្រា​ដ៏​អាក្រក់​របស់ Man Utd៖

  • នៅ​ក្នុង​ ២៦ប្រកួត​ចុង​ក្រោយ​របស់ Man Utd ក្លឹបនេះ​ចាញ់ ១៣ប្រកួត​ទៅ​ហើយ ហើយ​ការ​ចាញ់​ ១៣ប្រកួត​នេះ​ ស្មើ​នឹង​បរាជ័យ​សរុប​នៅ​ក្នុង​ការ​លេង​ ៦៥ប្រកួត​គ្រប់កម្មវិធី​របស់​ខ្លួន​កាល​ពី​រដូវ​កាល​មុន។

  • នៅ​ក្នុង​ឆ្នាំ២០២៣នេះ Man Utd ចាញ់​សរុប ២០ប្រកួត។ លើក​ចុង​ក្រោយ​ដែល​ក្លឹប​នេះ​ចាញ់​ ២០ប្រកួត​ក្នុង​មួយ​ឆ្នាំ​គឺ​នៅ​ឆ្នាំ១៩៨៩។

  • នៅ​ក្នុង​លីគ​អង់គ្លេស Man Utd ចាញ់ ៨ប្រកួត គិតត្រឹមសប្ដាហ៍​ទី១៨។ នេះជាលើក​ទីមួយ​ហើយ ដែល​ Man Utd ចាញ់​ច្រើន​ដល់​ម្លឺងនៅ​មុន​ថ្ងៃ​គ្រិស្តម៉ាស។ លើក​ចុង​ក្រោយ​ ដែល​ Man Utd ចាញ់​ច្រើន​បែប​នេះ​គឺ​នៅ​ឆ្នាំ១៩៣០៕

ប្រភព៖ BBC   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី