គាំង ១០ជាតិ! IU ទម្លាយថាសមាជិក BTS ខ្លួនចង់ធ្វើបទជាមួយមុនគេមិនមែនជា Suga ទេ

  • 2023-12-27 02:28:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចដែលអ្នកគាំទ្រនិយមតាមដានការងារ ឬស្នាដៃថ្មីរបស់ IU និង Suga បាន​ជ្រាប​ស្រាប់ហើយថាតារា K-Pop ទាំងពីរបាន​សហការគ្នា​ចេញបទចម្រៀងរួម​គ្នា​កាល​ពី​ ឆ្នាំ ២០២០ មាន​ចំណងជើងថា «Eight»។ ទោះជាយ៉ាង​ណាបង្ហាញ​វត្តមាន​ជាភ្ញៀវកិត្តិយសក្នុង​កម្មវិធី Suchwita របស់ Suga ថ្មីៗនេះ IU បាន​ទម្លាយថា តាមពិតអ្នកដែល​នាង​ចង់រួមការងារជាមួយដំបូងគេ មិនមែនជា Suga ទេ តែជាសមាជិកផ្សេង។ តើជាអ្នកណា?

កន្លងទៅ​កាល​ពីប៉ុន្មាន​ខែមុន IU និង Suga បាន​បង្ហាញ​ឲ្យគ្រប់គ្នា​ឃើញច្បាស់ពីសម្ព័ន្ធមិត្តរវាងពួកគេទាំងពីរ ដែលមិនមែន​ទើប​តែកើតឡើងពេល​ពួកគេ​ធ្វើបទរួមគ្នា​ទេ ពោលគឺយូរហើយ។ បន្តមកក៏បាន​ស្របមតិគ្នា​ចេញ​បទ "Eight” និង "People Pt 2” តែម្ដង។

ស្របពេលអ្នកគាំទ្រជាច្រើន​រំភើបនឹង​មិត្តភាព តារា K-Pop កើតឆ្នាំ ១៩៩៣ ដូចគ្នា​នេះ​ក៏ពិតមែន ប៉ុន្តែផ្អែកតាមសម្ដីពិតរបស់ IU បាន​ទម្លាយនោះ បញ្ជាក់ច្បាស់ៗថា Suga ពុំមែនជាសមាជិក BTS ដែលនាង​ចង់សហការមុនគេទេ ហើយអ្នកដែល​នាង​ចង់ធ្វើបទជាមួយដំបូងគឺ RM

នៅពេល​ចូលរួម​កម្មវិធីខាងលើ Suga បាន​សួរនាងថា «តើបទប្រភេទ​ណា​ដែល​នាង​ចង់សហការផលិតជាមួយនឹង RM?» IU ក៏តបថា​៖ «ជាបទប្រភេទបែប Seriousមែនទែន» ដែលឆ្លុះបញ្ចាំងពី​ស្ថានភាពផ្លូវចិត្តរបស់នាង​នៅពេលនោះ។

ជាក់ស្ដែង IU បាន​លេខទូរសព្ទរបស់ RM ពី Suga ប៉ុន្តែនាង​មិនដែលបាន​ទាក់ទងទៅលោកសោះ ដោយសារខ្វះភាពក្លាហាន។ ណាមួយដោយសារមិនដែល​បាន​ជជែកគ្នាលេងពីមុន ដូច្នេះទើប​មិនសូវហ៊ាន ហើយចុងក្រោយមិនបានសាច់ការអ្វីទាំងអស់។

សម្ដីដែល IU និយាយនៅពេល​នេះ ក៏ជា​តម្រុយ​ដែលឲ្យអ្នកគាំទ្រ​រំពឹង​ទុកនូវការសហការរវាងនាង និង RM ហើយគ្រប់គ្នា​នឹង​រង់ចាំគាំទ្រមួយទំហឹង៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី

អត្ថបទថ្មី