លីគ​អង់គ្លេស​នៅ​បន្ត​លេង​នៅ​ថ្ងៃ​ឆ្លងឆ្នាំ ខណៈ​លីគ​កំពូល​ផ្សេង​ទៀត​ឈប់​សម្រាក

  • 2023-12-28 13:23:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីគ​កំពូល​អង់គ្លេស Premier League នៅ​បន្ត​លេង​អំឡុង​ថ្ងៃ​ឆ្លង​ឆ្នាំ ស្រប​ពេល​ដែល​លីគ​កំពូល​នានា​ឈប់​សម្រាក។

បើ​យោង​តាម​កាល​វិភាគ​របស់​លីគ​អង់គ្លេស មាន​ការ​ប្រកួត​លេង​ជាប់​ៗ​គ្នាចាប់​ពី​ថ្ងៃ​ទី២៤ ខែ​ធ្នូ ឆ្នាំ២០២៣ រហូត​ដល់​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០២៤។

ការ​លេង​ជាប់​ៗ​គ្នា​បែប​នេះ បង្ក​ជា​ក្ដី​ព្រួយបារម្ភ​ខ្លាច​ក្រែង​កីឡាករ​មិន​មាន​ពេល​សម្រាក​គ្រប់គ្រាន់ ដែល​បណ្ដាល​ឱ្យ​រង​របួស។

លីគ​កំពូលៗ​ដទៃ​ទៀត បាន​ឈប់​សម្រាក​បណ្ដើរៗ​ហើយ។

លីគ​អាល្លឺម៉ង់​ Bundesliga ឈប់​បាន​ ២២ថ្ងៃ ដែល​ជា​ការ​ឈប់​សម្រាក​បាន​វែង​ជាង​គេ ដោយ​លីគ​នេះ​ឈប់​តាំង​ពី​ថ្ងៃទី២០ ខែ​ធ្នូ ហើយ​ចូល​វិញ​នៅ​ថ្ងៃទី១២ ខែ​មករា ឆ្នាំ២០២៤។

លីគ​បារាំង​ចាប់​ផ្ដើម​ឈប់​នៅ​ថ្ងៃ​ទី២០ ខែ​ធ្នូ​ដូច​នឹង​អាល្លឺម៉ង់​ដែរ តែ​ចូល​មុន​អាល្លឺម៉ង់​មួយ​សប្ដាហ៍​ ពោល​គឺ​នៅ​ថ្ងៃ​ទី៦​ ខែ​មករា។

អេស្ប៉ាញ​ឈប់​ថ្ងៃទី២៣ ខែ​ធ្នូ ហើយ​ចូល​វិញ​ថ្ងៃ ៣ មករា ចំណែក​ឯអ៊ីតាលីឈប់​ថ្ងៃទី៦ មករា តែ​ចូល​ថ្ងៃ​២១ មករា៕

ប្រភព៖ 90min   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម