ចូលឆ្នាំថ្មី Baekhyun ឡើងជា CEO ក្រុមហ៊ុនខ្លួនឯង ដោយមាន Chen និង Xiumin រួមការងារជាមួយ

  • 2024-01-03 06:29:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​នេះ Baekhyun (EXO) បាន​ក្លាយជា ប្រធានក្រុមហ៊ុន​ថ្មី​ហើយ គឺ I&B100

បើផ្អែក​តាមសារព័ត៌មាន Tenasia បាន​ឲ្យដឹង​ថា Baekhyun បាន​បង្កើតក្រុមហ៊ុន​ថ្មី​ផ្ទាល់ខ្លួន​មាន​ឈ្មោះ​ថា I&B100 និងក៏ត្រូវ​បាន​ចុះបញ្ជីជាម្ចាស់ និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនផងដែរ។ ក្រុមហ៊ុននេះដែរ ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៣ ដែលមានន័យថា Baekhyun បានចាប់ផ្តើមផ្ដោតលើការបង្កើតក្រុមហ៊ុននេះ តាំងពីមុនបន្តកុងត្រាជាមួយ SM កាលពីខែសីហាទៅទៀត។

លើសពីនេះ Tenasia បានកត់សម្គាល់ដឹងថា សមាជិកក្រុម EXO ២ រូប ទៀត រួមមាន Chen និង Xiumin ក៏នឹងធ្វើការជាមួយនឹងក្រុមហ៊ុនរបស់ Baekhyun ផងដែរ។

ថ្វីត្បិតតែ Baekhyun ជាតារាដែលទទួលបានជោគជ័យខ្ពស់ក៏ដោយ ក៏មានសេចក្ដីរាយការណ៍ថាលោកបានខ្ចីប្រាក់ចំនួន ១៣,០ ពាន់លានវ៉ុន (ប្រហែល ៩,៩១ លានដុល្លារ) ដើម្បីបង្កើត I&B100Baekhyun បាន​និយាយ​អំពី​បញ្ហា​នេះ ដោយ​លើក​ហេតុផល​ពី​មូលហេតុ​ដែល​លោក​ជ្រើសរើស​យក​កម្ចី។

«ខ្ញុំបានយកប្រាក់កម្ចីនេះមកប្រើ ដោយសារតែការសន្យាដែលខ្ញុំបានធ្វើចំពោះខ្លួនខ្ញុំ។ ការដែលខ្ញុំយកវាចេញមកប្រើនៅពេលនេះ មានន័យថាខ្ញុំមិនគួរធ្វេសប្រហែសប្រតិបត្តិការណាមួយ បន្ទាប់ពីបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនឡើយ ហើយត្រូវរស់នៅជាមួយសម្ពាធនោះ។» នេះជាអ្វីដែល Baekhyun បាន​លើកឡើង។

យោងតាមឯកសារដែលបានចុះបញ្ជី ក្រុមហ៊ុន I&B100 គឺជាក្រុមហ៊ុនពហុកម្សាន្តដែលផ្ដោតទិសដៅមួយចំនួនដូចជា ផលិតកម្ម ការគ្រប់គ្រងអាជីវកម្ម ការវិនិយោគ និងការប្រឹក្សាយោបល់ជាដើម៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី