Tesla ប្រមូលរថយន្តជាង ១,៦លានគ្រឿង មានបញ្ហាកម្មវិធីបញ្ជាចង្កូត និង door-locking systems

  • 2024-01-08 02:18:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Tesla កំពុងប្រមូលរថយន្តជាង ១,៦ លានគ្រឿងនៅក្នុងប្រទេសចិន ជុំវិញបញ្ហាជាមួយនឹងកម្មវិធីបញ្ជាចង្កូត និងប្រព័ន្ធចាក់សោទ្វារ door-locking systems។

ការប្រមូលមកវិញរួមមានរថយន្តម៉ូដែល S, X, 3 និង Y និងរថយន្តនាំចូលចំនួន ៧,៥៣៨ គ្រឿង។ បញ្ហានឹងត្រូវបានប៉ះប៉ូវ ដោយការអាប់ដេត software ពីចម្ងាយ ដែលមានន័យថាយានជំនិះនឹងមិនចាំបាច់យកទៅកន្លែងលក់ ឬយានដ្ឋានទេ។

បញ្ហានេះ កើតឡើងតិចជាងមួយខែបន្ទាប់ពីក្រុមហ៊ុន Tesla បានប្រមូលរថយន្តចំនួន ២ លានគ្រឿងនៅក្នុងសហរដ្ឋអាមេរិកដោយសារបញ្ហាកម្មវិធី autopilot ។ កាលពីខែឧសភា ឆ្នាំមុន និយតករចិនបាននិយាយថា រថយន្តជាងមួយលានគ្រឿងអាចមានបញ្ហាបង្កើនល្បឿន និងប្រព័ន្ធហ្វ្រាំង។

ក្រុមហ៊ុនផលិតរថយន្តយក្សរបស់អាមេរិកមួយនេះ បានរកឃើញបញ្ហាជាមួយនឹងមុខងារជំនួយក្នុងការបើកបរ និងប្រព័ន្ធចាក់សោទ្វារ។ Tesla នឹងបញ្ចេញការអាប់ដេតកម្មវិធីនៅលើ cloud សម្រាប់រថយន្តសរុបចំនួន ១៦,១០,១០៥ គ្រឿង រួមទាំងរថយន្ត Models S និង X ដែលបាននាំចូល និងរថយន្ត Models 3 និង Y ដែលផលិតនៅប្រទេសចិនដែលផលិតពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២៣ ។

ដោយឡែក Tesla ក៏នឹងតំឡើងកំណែកម្មវិធីសម្រាប់រថយន្ត Models S និង X ចំនួន ៧៥៣៨គ្រឿង ដើម្បីដោះស្រាយបញ្ហាទ្វារ door-locking systems៕

អត្ថបទ ៖ សង្ហា

អត្ថបទថ្មី