ជាង ១០ ឆ្នាំ​ចុងក្រោយ PSG ឈ្នះ ៩-០ ប៉ុន្មានលើក?

  • 2024-01-08 12:56:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​យក្ស​បារាំង Paris Saint-Germain បាន​លត់​ក្លឹប​លីគ​ទី៦បារាំង Revel ក្នុង​លទ្ធផល ៩ ទល់​នឹង ០ នៅ​ក្នុង​ក្របខ័ណ្ឌ Coupe de France ដែល​ជា​ពាន​មាន​កម្រិត​ស្មើ​នឹង​ពាន FA Cup អង់គ្លេស។

នេះ​ជា​លើក​ទី ៣ ហើយ ដែល PSG ធ្វើ​បាន​សម្រេច​ក្នុង​ការ​លត់​គូប្រកួត ក្នុង​លទ្ធផល ៩-០ ជាង​ ១០ ឆ្នាំចុង​ក្រោយ។ លើក​ទី ១ គឺ​ក្នុង​កម្មវិធី Ligue 1 កាល​ពីថ្ងៃ​ទី ១៣ មីនា ឆ្នាំ ២០១៦។ ពេល​នោះ PSG ឈ្នះ Troyes ៩-០។ លើកទី ២ គឺ​នៅថ្ងៃ​ទី ១៩ មីនា ឆ្នាំ ២០១៩ ដែល PSG ឈ្នះ Guingamp ៩-០។

នៅ​ក្នុង​ប្រកួត​កាល​ពី​ថ្ងៃ​ទី៧ មករា​កន្លងទៅ PSG បាន​រក​គ្រាប់​បាល់​ដំបូង​នៅ​នាទី​ទី១៦ ដោយ​ខ្សែ​ប្រយុទ្ធ​បារាំង Kylian Mbappe។ Mbappe បន្ត​ស៊ុត​ ២គ្រាប់ នៅ​នាទី​ទី ៤៥ និង​នាទី​ទី៤៨ ដែល​ធ្វើ​ឱ្យ​គេ​រក​បាន Hat-Trick (ស៊ុត​ ៣គ្រាប់​ក្នុង​មួយ​ប្រកួត) នៅ​ក្នុង​ប្រកួត​នេះ។

ចំណែក​ឯ​ ៦គ្រាប់​គឺ កើត​ចេញ​ពី​ការ​ស៊ុត​ចូល​ទី​ខ្លួន​ឯង​របស់​កីឡាករ Revel មួយ​គ្រាប់ រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​បារាំង Kolo Muani ២គ្រាប់ ស៊ុត​បាល់​ពិន័យ​ ១១ម៉ែត្រ ដោយ​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Gonçalo Ramos មួយ​គ្រាប់ ហើយ​រក​បាន​ដោយ​អតីត​ខ្សែ​ស្លាប​ Real Madrid កីឡាករ Marco Assensio មួយ​គ្រាប់ ហើយ​រក​បាន​ដោយ​ខ្សែ​បម្រើ​អ៊ីតាលី Ndour មួយ​គ្រាប់៕

ប្រភព៖ BBC   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម