ប្រេស៊ីល​តែង​តាំង​គ្រូ​បង្វឹក​ថ្មី

  • 2024-01-08 11:31:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់ទាត់​ប្រេស៊ីល បាន​សម្រេច​តែង​តាំង​លោក Darival Junior ជា​គ្រូ​បង្វឹក​ថ្មី​របស់​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល។

កុង​ត្រា​របស់​លោក​មាន​សុពលភាព​រយៈ​ពេល ២ ឆ្នាំ រហូត​ដល់​ចប់​កម្មវិធី World Cup ឆ្នាំ ២០២៦។

ការ​តែង​តាំង​លោក Darival ធ្វើ​ឡើង​ក្រោយ គ្រូ​បង្វឹក​ Real Madrid លោក Carlo Ancelotti បាន​សម្រេច​ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​យក្ស​អេស្ប៉ាញ​រហូត​ដល់​ខែ​មិថុនា ឆ្នាំ២០២៦។ នេះ​បើ​ទោះ​ជា​មាន​របាយការណ៍​ជា​ច្រើន​បាន​លើក​ឡើង​ថា លោក Ancelotti នឹង​មក​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ ពេល​ដែល​ចប់​កុងត្រា​ជាមួយ​ Real Madrid នៅ​ខែ​មិថុនា ឆ្នាំ​២០២៤ ក៏​ដោយ។

មុន​តែង​តាំង​លោក Drival សហព័ន្ធ​បាល់ទាត់​ប្រេស៊ីល​ បាន​បញ្ចប់​តំណែង​គ្រូ​បង្វឹក​បណ្ដោះ​អាសន្ន Fernando Dinz។ លោក Dinz បាន​មក​កាន់​តំណែង​នេះ​កាល​ពី​ខែ​កក្កដា ឆ្នាំ ២០២៣។

លោក Darival Junior មាន​បទពិសោធន៍​ដឹកនាំ​ក្លឹប​ប្រមាណ ២០ ឆ្នាំ ហើយ​ធ្លាប់​ដឹកនាំ​ក្លឹប​ធំៗ​នៅ​ប្រេស៊ីល​ដូច​ជា​ក្លឹប Falmengo និង Sao Paulo ជា​ដើម។

លោក Darival ត្រូវ​បាន​រំពឹង​ថា នឹង​រៀបចំ​ឡើង​វិញ​នូវ​ទម្រង់​លេង​របស់​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល សម្រាប់​ត្រៀម​កម្មវិធី World Cup ២០២៦។ ក្លឹប​ខាន​ឈ្នះ​ពាន​រង្វាន់​នេះ​ជាង ២២ ឆ្នាំ​ហើយ។ លើក​ចុង​ក្រោយ​ដែល ប្រេស៊ីល​ឈ្នះ​ World Cup គឺ​នៅ​ឆ្នាំ ២០០២៕

ប្រភព៖ The Atlantic   អត្ថបទ៖ សេរី មង្គល