ខ្សែការពារ​វ័យ​ក្មេង​រូប​នេះ​ ជ្រើស​យក​ Spurs ច្រាន​ចោល​សំណើ​ Bayern

  • 2024-01-10 11:44:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នាក់ងារ​ខ្សែការពារ​ Radu Dragusin ដែល​ជា​កីឡាករ​របស់​ក្លឹប​អ៊ីតាលី​ Genoa បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេលថ្មីៗ​នេះ​ថា​ កីឡាករ​នេះ​ជ្រើស​រើស​យក​ក្លឹប​ Tottenham Hotspure ដោយ​ច្រាន​ចោល​សំណើ​ចង់​បាន​ Bayern Munich។

ភ្នាក់ងារ​បាន​និយាយ​ថា​៖" យើង​សឹង​តែ​មិន​ជឿ​ថា​ យើង​បាន​ច្រាន​ចោល​សំណើ​របស់​ Bayern "។

ភ្នាក់​ងារ​រូប​នេះ​បន្ត​ថា​៖" Radu បាន​និយាយ​ត្រូវ​រ៉ូវ​​នឹង​ Spurs ទៅ​ហើយ​ ហើយ​គេ​ក៏​គោរព​សម្ដី​របស់​គេ​ផង​ដែរ​។ និយាយ​ទៅ​វា​មិន​ជា​បញ្ហា​អី​ទេ​ គ្រាន់​តែ​យើង​មាន​ការ​ភ្ញាក់​ផ្អើល​នឹង​ការ​សម្រេច​ចិត្ត​មួយ​នេះ​ "។

Radu ជា​កីឡាករ​របស់​ Genoa ដោយ​នៅ​ក្នុង​រដូវកាល​នេះ​ គេ​ចូល​លេង​បាន​ ២១ប្រកួត​ និង​ស៊ុត​ចូល​ ២គ្រាប់​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី