​Ten Hag ជូនពរ Sancho ជោគជ័យនៅ Dortmund

  • 2024-01-15 11:47:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប Manchester United លោក Erik Ten Hag ជូនពរ​ឲ្យ​កីឡាករ Jadon Sancho ជោគជ័យ​នៅ​ក្លឹប Borussia Dortmund។

លោក Ten Hag និយាយ​ថា ពេល​វេលា​របស់ Sancho នៅ​ក្លឹប​បិសាច​ក្រហម​មិន​សូវ​ជោគជ័យ​នោះ​ទេ។ លោក​ជូនពរ Sancho ទទួល​បាន​ជោគជ័យ​ពេល​ទៅ​លេង​ឲ្យ Dortmund។ លោក​សង្ឃឹម​ថា Sancho នឹង​បង្ហាញ​ទម្រង់​លេង​ល្អ​ពេល​ទៅ​លេង​នៅ​អាល្លឺម៉ង់។

Sancho មាន​បញ្ហា​ទាស់ទែង​ពាក្យ​សម្ដី​ជា​សាធារណៈ​ជាមួយ​លោក Ten Hag កាល​ពី​ដើម​រដូវ​កាល​នេះ។ តាំង​ពី​ខែ​សីហា​មក កីឡាករ​មិន​បាន​ចូល​លេង​ឲ្យ​បិសាច​ក្រហម​ឡើយ។

កាល​ពី​សប្ដាហ៍​មុន Sancho បាន​ត្រលប់​ទៅ​លេង​ឲ្យ Dortmund វិញ​ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង។

កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០២១ បិសាច​ក្រហម​បាន​ផ្ទេរ​ចូល​ Sancho ពី​ Dortmund ក្នុង​តម្លៃ​ប្រមាណ ៨៥ លាន​អឺរ៉ូ។ កីឡាករ​លេង​ឲ្យ​ក្លឹប​អង់គ្លេស​សរុប ៨២ ប្រកួត និង​ស៊ុត​ចូល ១២​គ្រាប់៕

ប្រភព៖ Talk Sport   អត្ថបទ៖ សេរី មង្គល