Xavi នឹង​ដើរ​ចេញ​ពី​ Barca ប្រសិន​បើ​មាន​ករណីនេះ​កើត​ឡើង

  • 2024-01-18 11:32:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Xavi Hernendez គ្រូ​បង្គោល​ក្លឹប Barcelona នឹង​លាចេញ​ពីតំណែង​ ប្រសិន​បើ​កីឡាករ​ក្លឹប​នេះ​ឈប់​ស្ដាប់​តាម​ការ​ណែនាំ​របស់​លោក។

ការ​លើកឡើង​បែប​នេះ​ធ្វើ​ឡើង ក្រោយ​ពេល​ដែល​មាន​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន ESPN។ ដោយសារព័ត៌មាន​នេះ​ចុះ​ថា ក្រុម​កីឡាករ​ភាគ​ច្រើន​ចាប់​ផ្ដើម​ចោទ​សួរ​ពី​ទម្រង់​លេង និង​របៀប​ចាត់ចែង​របស់​លោក។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ លោក Xavi បាន​និយាយ​ថា៖ «ខ្ញុំ​ស្រលាញ់​ក្លឹប​នេះ​ណាស់។ ខ្ញុំ​មក​នេះ​ ដើម្បី​សម្រេច​បាន​ស្នាដៃ​អ្វី​មួយ។ បើ​ខ្ញុំ​ធ្វើ​មិន​បាន​ទេ ខ្ញុំ​នឹង​ទៅ​ផ្ទះ។ បើ​ខ្ញុំ​មិន​លើក​ពាន La Liga ឆ្នាំ​មុន​ទេ ខ្ញុំ​មិន​បន្ត​នៅ​ដល់​រាល់ថ្ងៃ​នោះ​ទេ»។

«ដរាប​ណា​កីឡាករ​លែង​តាម​ខ្ញុំ​ នោះ​ខ្ញុំ​នឹង​វេចបង្វេច​ដើរ​ចេញ។ ពេល​ណា​ដែល​មាន​អ្នកនិយាយ​ថា ខ្ញុំមាន​បញ្ហា ខ្ញុំ​នឹង​ដើរ​ចេញ»។ នេះ​ជា​ការ​លើកឡើង​របស់​លោក៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល