ផ្អើលការសង្ស័យថា HyunA និង Junhyung ស្រឡាញ់គ្នា ឥឡូវក្រុមហ៊ុនទាំងសងខាងចេញមុខហើយ

  • 2024-01-19 02:23:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ព័ត៌មានភ្ញាក់ផ្អើលមួយបាន​ផ្ទុះឡើង ថា HyunA និង Yong Junhyung (អតីតសមាជិកក្រុម Higghlight) មានទំនាក់ទមនងស្នេហានឹងគ្នា។ ដោយសារមាន​ការចែករំលែកតៗគ្នា ពេលនេះក្រុមហ៊ុនរបស់ អ្នកទាំងពីរបាន​ចេញសារមួយជាផ្លូវការហើយ។

ក្រុមហ៊ុន AT AREA ដែលបច្ចុប្បន្ន​ត្រូវបាន​គេស្គាល់ថាជាអ្នកគ្រប់គ្រងរបស់ HyunA បាន​លើកឡើងខ្លីៗថា៖ «ពួកយើងមាន​ជាប់ពាក់ព័ន្ធក្នុងជីវិតឯកជន​របស់ស HyunA ទេ»។

មិនយូរប៉ុន្មាន ក្រុមហ៊ុន BLACK MAD របស់ Yong Junhyung ក៏បាន​ចេញសេចក្ដីថ្លែងការណ៍ ទៅកាន់សារព័ត៌មាន Newsen អត្ថន័យមិនខុសពី AT AREA ប៉ុន្មានដែរ ដោយឲ្យដឹងថា៖ «ដោយសារនេះគឺជាជីវិតឯកជនរបស់តារា ដូច្នេះវាមានការពិបាកក្នុងការបញ្ជាក់ណាស់។ ពួកយើងសូមការយោគយល់ពីអ្នកទាំងអស់គ្នា»។

ជាការពិតថ្មីៗនេះ HyunA និង Yong Junhyung បានបង្ហោះរូបជាគូ ដោយកាន់ដៃគ្នានៅឆ្នេរខ្សាច់ ពោលគឺក្នុងកាយវិការលើសពីមិត្តធម្មតា ទើបមានការភ្ញាក់ផ្អើល និងសង្ស័យពីទំនាក់ទំនងរបស់ពួកគេ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី