មិត្តល្អកម្ររកបាន! ក្នុងពេលមួយពព្រិចភ្នែក IU សម្រេចបំណងប្រាថ្នាឲ្យ V យ៉ាងជោគជ័យ

  • 2024-01-24 02:30:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ​មុន V (BTS) បាន​ចូល​រួម​ក្នុង​កម្មវិធី IU's Palette របស់​ IU ដើម្បី​ផ្សព្វផ្សាយ​អាល់ប៊ុម​ទោល​ដំបូង​របស់​ខ្លួនគឺ «Layover»

ក្នុងអំឡុងពេលនោះ នាងបានសួរលោកថា តើលោកចង់បន្តការសម្ដែងទេ ដោយសារទើបតែបានបង្ហាញមុខនៅក្នុង រឿងភាគ «Hwarang: The Poet Warrior Youth» មួយទេជាមួយនឹងបងប្រុសដ៏ល្អ Park Seo Joon និង Park Hyung Sik (ZE:A)

V បញ្ជាក់​ថា​ ខ្លួន​ចង់​បន្ត​ការ​សម្ដែងនាពេលខាងមុខ។ ដូច្នេះ នាង​បាន​សួរ​ថា​តើ​ លោក​ចង់​សាកល្បង​ការសម្ដែងប្រភេទ​អ្វី​? ហើយ V ក៏ឆ្លើយភ្លាមថាប្រភេទ “Thriller”

ជាក់ស្ដែងនៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤ (វេលានៅកម្ពុជា) IU បាន​ចេញ​បទ​ចម្រៀងថ្មី "Love wins all” ជា​ការស្វាគមន៍ឆ្នាំថ្មី ដោយមាន V ជា​តួ​ប្រុស។ វីដេអូរយៈពេល ៥ នាទីនេះ​ បាន​ធ្វើឲ្យអ្នកទស្សនាមាន​ការរំភើប លាយឡំនឹង​កម្សត់ដោយសារ​សាច់រឿងពិតជា​មិន​ធម្មតា ពោលគឺផលិតតាមបែប Sci-Fi Thriller

ស្នាដៃបន្សល់ទុក​មុនចូលទាហានមួយនេះ V ពិតជា​ធ្វើឲ្យ ARMY មាន​ក្ដី​រីករាយ និងភ្ញាក់ផ្អើលខ​្លាំង​ ពេល​បង្ហាញទេពកោសល្យអស្ចារ្យមួយបែប​ថ្មី​មួយទៀត ជា​រូបភាពអ្នគគាំទ្រស្រមៃចង់ឃើញយូរ​មក​ហើយ។

ជាមួយគ្នានោះ ក៏​មាន​ការលើកឡើងព្រមគ្នា​ថា IU បាន​ជួយឲ្យសុបិនរបស់ V ក្លាយជា​ការពិត មុនពេល​លោកត្រូវ​ឃ្លាតឆ្ងាយពីគ្រប់គ្នាចូលបម្រើជាតិ ២ ឆ្នាំ

ទស្សនាវីដេអូពេញ​ខាងក្រោម៖

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ ធារី