ភរិយា​គ្រូ​ធំ​ សេន​ ប៊ុនថេន៖​ គេ​ក៏​ហាត់ ​យើង​ក៏​ហាត់​ ដូច្នេះ​ដាក់​ក្ដី​សង្ឃឹម​ត្រឹម​ ៦០%​ លើ​ បឺត​ សង្ឃឹម​ ឈ្នះនៅ​អូស្ត្រាលី​

  • 2024-01-25 10:22:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភរិយា​របស់​លោក​ សេន​ ប៊ុនថេន​ ថា​ការ​ប្រកួត​របស់​ បឺត​ សង្ឃឹម​ នៅ​ប្រទេស​អូស្ត្រាលី​ខាង​មុខ​នេះ​គឺ​ដាក់ក្ដី​សង្ឃឹម​ត្រឹម​ ៦០​%​ ព្រោះ​ប៉ះ​គេ​ខ្លាំង​ហើយ​ជា​ការ​ប្រកួត​ធំ​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក​ទៅ​ទៀត​ ដូច្នេះ​ខាង​គេ​ក៏​ហាត់​ ខាង​កម្ពុជា​ក៏​ហាត់​ដូច​គ្នា។​

អ្នក​នាង​ ឃឹម ​ខាន់សោភ័ណ្ឌ និង សង្ឃឹម

អ្នក​នាង​ ឃឹម ​ខាន់សោភ័ណ្ឌ ​ភរិយា​របស់​លោក​ សេន​ ប៊ុនថេន​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ក្ដី​សង្ឃឹម​ឈ្នះ​ចាញ់​របស់​ បឺត​ សង្ឃឹម​ ប្រកួត​នៅ​អូស្ត្រាលី​នេះ​គឺ​មាន​ ៦០%​ ប៉ុន្តែ​ដឹង​តែ​ថា​កូន​សិស្ស​របស់​ខ្លួន​បាន​ហ្វឹកហាត់​ខ្លាំង​ និង​ហាត់​លើស​រាល់​ដង​ទៅ​ទៀត។​ អ្វី​អ្នកនាង​បាន​ឃើញ​ផ្ទាល់​នេះ​គឺ​ បឺត​ សង្ឃឹម​ ប្រឹងប្រែង​ហ្វឹកហាត់​ខ្លាំង​សម្រាប់​ត្រៀម​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នេះ។​

បឺត សង្ឃឹម (ឆ្វេង) Yothin (ស្ដាំ)

ភរិយា​របស់​លោក​ សេន​ ប៊ុនថេន​ ខាង​លើ​បន្ថែម​ទៀត​ថា​ ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ ការ​ប្រកួត​សំខាន់​បែប​នេះ​ខាង​ថៃ​នោះ​ក៏​គេ​ហ្វឹកហាត់​ដូច​គ្នា​ និង​សុទ្ធតែ​ចង់​ឈ្នះ​ដូច​គ្នា។​ ដូច្នេះ​មិន​ងាយ​ស្រួល​ក្នុង​ការ​ដណ្ដើម​ជ័យជម្នះ​នោះ​ឡើយ​ ទើប​អ្នកនាង​ដាក់​ក្ដី​សង្ឃឹម​ត្រឹម​ ៦០%​ បែប​នេះ។​

កីឡាករ បឺត សង្ឃឹម និង​ពូ

រំលឹក​ដែរ​ថា​ តាម​ការ​បញ្ជាក់​របស់​សាមី​កីឡាករ​ បឺត​ សង្ឃឹម​ ថា​រូប​គេ​នឹង​ត្រូវ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ WBC​ ជា​មួយ​ជើង​ខ្លាំង​ថៃ​ Yothin នៅ​ថ្ងៃ​ទី១៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៤​ នៅ​ឯ​ប្រទេស​អូស្ត្រាលី។​ ការ​ចេញ​ដំណើរ​ទៅ​ថ្ងៃ​ណា​នោះ​កីឡាករ​ បឺត​ សង្ឃឹម​ មិន​បាន​បញ្ជាក់​ប្រាប់​នោះ​ទេ៕​

អត្ថបទ៖ នួន ស៊ីណា​