អ្នកជាប់សែស្រឡាយចិន មានជំនឿថា ពិធីឡកម៉ុងសាយ នាំមកនូវលាភជ័យ ដេញឧបទ្រុបចង្រៃ

  • 2024-01-26 03:24:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខិតចូលកាន់តែកៀក ដល់រដូវកាលបុណ្យចូលឆ្នាំចិន គេសង្កេតឃើញថានៅក្នុងប្រទេសកម្ពុជា ក៏៏មានប្រារព្ធពិធីតាមជំនឿ ចំពោះអ្នកដែលមានខ្សែស្រឡាយកាត់ចិន។ ជាក់ស្តែង នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៤ អ្នកឡកម៉ុងសាយ អុងដៀវ ជាច្រើននាក់បានជួបជុំគ្នា ដើម្បីបង្ហាត់ពីក្បួននៃការសម្តែងម៉ុងសាយឱ្យបានត្រឹមត្រូវទៅតាមក្បួនខ្នាត។

ពិធីបង្ហាត់ក្បួនសម្តែងម៉ុងសាយនេះ ត្រូវបានធ្វើឡើង នៅសមាគមកត្តញ្ញូ ដែលមានទីតាំងនៅខាងក្រោយវត្តកំសាន្ដ សង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ។ នៅក្នុងពិធីនោះ គេឃើញមានយុវវជនជាច្រើនដែលមានអាយុ២០ឆ្នាំស្ដើងបានពាក់អាវម៉ុងសាយនិងដៃកាន់ដោយសម្ភារៈម៉ុងសាយតាមជំនាញរបស់រៀងៗខ្លួន ខណៈដែលអ្នកដំណើរតាមដងផ្លូវលំនោះក៍នាំគ្នាឈប់មើលការសម្ដែងម៉ុងសាយ ពីក្រុមមួយនេះដោយមិនដាក់ភ្នែក។

តាមការឱ្យដឹងពី លោក ចំរើន តារា ប្រធានក្រុមសមាគមម៉ុងសាយនាគកត្តញ្ញូ បានឲ្យដឹងថាលោកបានហ្វឹកហាក់ក្បាច់ឡកម៉ុងសាយជាច្រើនឆ្នាំទើបរហូតក្លាយទៅជាអ្នកនាំមុខគេក្នុងការសម្ដែងរបស់សមាគមមួយនេះ។ លោកបន្ថែមថាសមាគមកត្តញ្ញូ ទើបតំណើរការជាង១ឆ្នាំទេ ហើយពេលនេះមានអ្នកចូលហាត់ចំនួនជាង៤០នាក់ ខណៈដែលរូបលោកផ្ទាល់ក៍បានក្លាយទៅជាអ្នកជួយបង្ហាត់ដល់ប្អូនៗជាសិស្សនៅទីនេះផងដែរ។លោកតារា ថាការធ្វើពិធីនៅថ្ងៃទី២៥ ខែមករា នេះ ជាពិធីបើកភ្នែកម៉ុងសាយ ដែលជាទម្លាប់ត្រូវធ្វើឲ្យបានកន្លះខែ មុនពិធីបុណ្យចូលឆ្នាំចិនចូលមកដល់។

ប្រធានក្រុមសមាគមម៉ុងសាយនាគកត្តញ្ញូរូបនេះ បញ្ជាក់ថា ថាការហាត់ ម៉ុងសាយ ត្រូវការអ្នកមានកាយសប្បទា រឹងមាំ រហ័សរហួនទើបងាយស្រួលសម្ដែង ប៉ុន្ដែមិនប្រកាន់ថាទាល់តែកូនកាត់ចិន ឬជាប់សែស្រឡាយចិន ទើបហាត់បាននោះទេ អ្នកណាក៍ចូលហាត់បានដែរ ឲ្យតែស្រលាញ់សិល្បៈសម្ដែងមួយនេះ។

លោកបន្ថែមថាសមាគមកត្តញ្ញូ ទើបតំណើរការជាង១ឆ្នាំទេ ហើយពេលនេះមានអ្នកចូលហាត់ចំនួនជាង៤០នាក់ ខណៈដែលរូបលោកផ្ទាល់ក៍បានក្លាយទៅជាអ្នកជួយបង្ហាត់ដល់ប្អូនៗជាសិស្សនៅទីនេះផងដែរ។លោកតារា ថាការធ្វើពិធីនៅថ្ងៃទី២៥ ខែមករា នេះ ជាពិធីបើកភ្នែកម៉ុងសាយ ដែលជាទម្លាប់ត្រូវធ្វើឲ្យបានកន្លះខែ មុនពិធីបុណ្យចូលឆ្នាំចិនចូលមកដល់។

ចំពោះឈុតនៃការសម្ដែងម៉ុងសាយ កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៤ មានដូចជាសម្ដែងនាគម៉ុងសាយ ,ឡើងដែក៥ និងឡើងបង្គោល ។ លោកថាដើម្បីសម្ដែងឱ្យ បានល្អលោកនិងសមាជិកក្នុងក្រុមបានហ្វឹកហាត់តាំងពីខែមីនា មកម្លេះពោលគឺមានរយៈពេល១០ខែមកហើយ។

លោកចំរើន តារា បានឱ្យដឹងថា ការឡកម៉ុងសាយ លោកទទួលបានបណ្តាំសំខាន់មួយពីគ្រូរបស់លោក គឺ ”ត្រូវលេងតាមក្បួន កុំលេងតាមជោរ” ហើយលោកបានហាត់ម៉ុងសាយ ព្រោះតែស្រលាញ់ ទោះបីជាការកប្រាក់ពីការងារមួយនេះត្រឹមតិចតួចក្ដី ។ បុរសវ័យ២១ឆ្នាំរូបនេះ ថាលោកធ្លាប់បានចេញសម្ដែងម៉ុងសាយតាមពិធីជាច្រើនមកហើយដូចជាការសម្ពោធក្រុមហ៊ុន ពិធីឡើងផ្ទះ ជាដើមព្រោះការលោតម៉ុងសាយ ប្រជាជនមានជំនឿរថាជាការនាំ លាភសំណាងចូលផ្ទះ ដេញឧបទ្រុបចង្រៃចេញឲ្យអស់ ។

ដើម្បីត្រៀមចេញសម្ដែងតាមបណ្ដារកម្មវិធីមួយចំនួននាឱកាសចូលឆ្នាំចិនដែលនឹងមកដល់នៅថ្ងៃទី៩ ដល់១២ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ សមាគមកត្តញ្ញូ បានធ្វើពិធីបើកភ្នែកម៉ុងសាយរបស់ខ្លួន ហើយពួកគេបានត្រៀម ខ្លួនរួចជាស្រេចដើម្បីសម្ដែងអបអរពិធីនោះទៅតាមទំនៀមទំលាប់ប្រជាជនចិន ឬអ្នកជាប់សាច់ញាត្តិដែលជឿរជាក់ថាការជួលក្រុមម៉ុងសាយទៅឡក គឺដើម្បីសេរីសួស្ដីនិងលាភជ័យដល់ក្រុមគ្រួសារពួកគេ ។

ជុំវិញពិធីលោតម៉ុងសាយ ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន លោក សូវ ប៊ុនទ្រី ជាប្រធានសមាគមកកត្តញ្ញូ បានឲ្យដឹងថាសមាគមកត្តញ្ញូទើបបង្កើតឡើង១ឆ្នាំទេ តែដំបូងឡើយគឺវឹកហាត់នៅព្រះវិហារព្រះចៅ តែពេលនេះការវឹកហាត់គឺធ្វើនៅទីនេះតែម្ដងដែលលោកបានជួលតីតាំងគេ។លោកថាការឡកម៉ុងសាយជាទំនៀមទំលាប់បងប្អូនដែលមានសែស្រឡាយចិន ហៅឲ្យឡកកម្មវិធីចូលឆ្នាំថ្មី ដើម្បីលើករាសី និងដេញឧបទ្រុបចង្រៃចេញ ញាំងកម្មវិធីឲ្យរីក រាយ សប្បាយ ជួយឲ្យមានរាសីខ្ពស់ដែលគេអាចហៅទៅកម្មវិធីសម្ពោធហាង ផ្ទះ ខុនដូ និងពិធីផ្សេងៗទៀតពោលគឺការសម្ដែងអាស្រ័យទៅលើម្ចាស់កម្មវិធីតម្រូវអាចលេងលើដី និងឡើងបង្គោលជាដើម ។ លោកថាប្រពៃណីមួយនេះគឺជាទំនៀមទំលាប់របស់ជនជាតិចិនទេ តែការសម្ដែងម៉ុងសាយគឺជាសិល្បៈមួយដើម្បីលើកសេរីសួស្ដីឆ្នាំថ្មី ។

ប្រធានសមាគមកកត្តញ្ញូរូបនេះ ថាសម្រាប់កូនសិស្សដែលមកវឹកហាត់នៅសមាគមរបស់លោកមិនមែនដោយសារតែប្រាក់កាក់នោះទេ ដោយភាគច្រើនគឺជាអ្នកមានជីវភាពធូធារ តែគោលបំណងនៃការមកហាត់ហ្វឹកហាត់ម៉ុងសាយ ដោយសារតែពួកគាត់ស្រលាញ់ និងចង់លើកស្ទួយវិស័យមួយនេះទើបមកទទួលការបង្រៀនពីគ្រូនៅសមាគមកតញ្ញូរបស់លោក។ ប្រធានសមាគមម៉ុងសាយរូបនេះថា លោកបានត្រៀមដឹកនាំកូនក្រុមរបស់ខ្លួនចេញសម្ដែងតាមពិធីមួយចំនួនដែលភ្ញៀវបានអញ្ជើញនៅថ្ងៃចូលឆ្នាំចិន ហើយការសម្ដែងទៅតាមកញ្ចប់ដែលអតិថិជនកុម្មង់ ។ សម្រាប់ពិធីបុណ្យចូលឆ្នាំចិនឆ្នាំ២០២៤ លោក ប៊ុនទ្រី បានលើកម្រាមដៃដប់សំពះអរគុណអ្នកដែលបានគាំទ្រម៉ុងសាយនៅសមាគមកត្តញ្ញូរបស់លោកនឹងសូមឲ្យពលរដ្ឋខ្មែរគ្រប់គ្នារកស៊ីទទួលទានមានបាន ហេងចូលហេង មានសេរីសួស្តីគ្រប់ក្រុមគ្រួសារ ប្រាថ្នាអ្វីសម្រេចបានដូចបំណងដែលប៉ង៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា