មុនជួប ធន់ រិទ្ធី នៅទឹកដីកម្ពុជា តោះមកដឹងពីប្រវត្តិរបស់អ្នកប្រដាល់ថៃ ដៃធ្ងន់ សៃយុគ

  • 2024-01-29 02:53:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Saiyok Pumpanmuang កើតថ្ងៃទី ២២ ខែតុលា ឆ្នាំ ១៩៨៣ ដែលពីមុនត្រូវបានគេស្គាល់ថា Saiyoknoi Sakchainarong គឺជាអ្នកប្រដាល់ថៃទម្ងន់ welterweight និងជាអ្នកប្រដាល់ Muay Thai ។

Saiyok គឺជាអតីតម្ចាស់ជើងឯក ប្រចាំសង្វៀន Stadium Lumpinee, ជើងឯកមួយថៃ ជើងឯក WMC និងជាជើងឯក Rajadamnern Stadium។ Saiyok ទទួលបានភាពល្បីល្បាញក្នុងអំឡុងពេលប្រឡូកអាជីពប្រដាល់ជាមួយ Thai Fight ដោយបានចូលរួមក្នុងការប្រកួត Thai Fight Kard Chuek ក្នុងឆ្នាំ ២០១៣ និងឈ្នះការប្រកួត Thai Fight ២០១៤ ក្នុងប្រភេទទម្ងន់ ៧២,៥ គីឡូក្រាម។

Saiyok Pumpanmuang កើតជា Sakdaa Niamhom នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ១៩៨៣ នៅភាគខាងជើងប្រទេសថៃ ក្នុងក្រុង Phitsanulok នៃខេត្ត Phitsanulok។ លោកបានចាប់ផ្តើមហាត់ប្រដាល់នៅអាយុ ១១ ឆ្នាំនៅក្នុងជំរំសូរិន្ទដេក។

ត្រូវបានគេស្គាល់ថា Saiyoknoi Sakchainarong កំឡុងពេលដំបូងនៃអាជីពរបស់ខ្លួន Saiyok បានកើនឡើងនូវប្រជាប្រិយភាព តាមរយៈការឈ្នះពានរង្វាន់ប្រចាំសង្វៀន ចំនួនបីធំៗ ដែលក្នុងនោះបានឈ្នះនៅសង្វៀន Rajadamnern Stadium ដ៏ល្បីល្បាញនៅថៃផងដែរ។ Saiyok ត្រូវបានចាត់ទុកថាជាកីឡាករប្រដាល់ដែលលេចធ្លោជាងគេក្នុងប្រទេសថៃក្នុងប្រភេទទម្ងន់ធ្ងន់ប៉ុន្តែគេបានធ្លាក់ចេញពីតារាង បន្ទាប់ពីបានរបូតខ្សែក្រវាត់របស់គេទៅឱ្យ អ្នកប្រដាល់ Singmanee Sor Srisompong ក្នុងការប្រកួតដ៏ចម្រូងចម្រាសដែលប្រព័ន្ធផ្សព្វផ្សាយថៃមើលឃើញថាជាការក្លែងបន្លំ។

ក្រោយមក Saiyok ត្រូវបង្ខំចិត្តស្វែងរកការងារផ្សេង និងរកប្រាក់ចិញ្ចឹមជីវិតជាឈ្មួញលក់ផ្លែឈើ។ លោកត្រូវបាន Promoter ម្នាក់យកចូលសង្វៀនប្រដាល់ឡើងវិញ នៅកីឡដ្ឋាន Lumpinee គឺឧត្តមសេនីយ៍ឯក Sukkhatat Pumphanmuang ដែលបានសម្រេចចិត្តជួយ Saiyok ពេលលោកចូលប្រឡូកក្នុងវិស័យប្រដាល់វិញ។ Saiyok បានចូលរួមប្រកួតក្នុងកម្មវិធី Thai Fight ជាលើកទីពីរ ក្នុងទម្ងន់ ៧២,៥ គីឡូក្រាម។ អ្នកប្រដាល់រូបនេះ បានយកឈ្នះ Alka Matewa ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃទី 22 ខែវិច្ឆិកា ឆ្នាំ ២០១៤។ នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៤ Saiyok បានផ្តួលកីឡាករបារាំង Antoine Pinto ដើម្បីក្លាយជាម្ចាស់ជើងឯក Thai Fight ក្នុងប្រភេទទម្ងន់ ៧២,៥ គីឡូក្រាម King's Cup Tournament Champion ។

នៅឆ្នាំ ២០២២ Saiyok ដែលជាតារាប្រដាល់ប្រចាំសង្វៀន Thai Fight បានប្រកួតចាញ់ អ្នកលេងគុនខ្មែរ ធឿន ធារ៉ា ហើយ ធារ៉ា មានភាពល្បីល្បាញបន្ទាប់ពីក្លាយជាអ្នកប្រដាល់កម្ពុជាដំបូងគេដែលឈ្នះជើងឯកក្នុងព្រឹត្តិការណ៍ Thai Fight។ អ្នកប្រដាល់រហ័សនាម អ្នកលេងពូថៅដៃ រូបនេះ បានឈ្នះជើងឯក Thai Fight Kard Chuek ទម្ងន់ ៧២,៥ គីឡូក្រាម King's Cup ដោយផ្តួលតារាថៃហ្វៃ Saiyok Pumpanmuang នៅក្នុងទឹកដៃប្រទេសថៃ តែម្តង៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា

អត្ថបទពេញនិយម