ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង Grab រួមសហការគ្នាផ្សព្វផ្សាយ និង អនុវត្តយុទ្ធនាការ “ស្រវឹង សូមកុំបើកបរ”

  • 2024-01-29 09:52:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ស្រវឹង សូមកុំបើកបរ” គឺជាប្រធានបទដ៏ក្តៅគគុកមួយនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះ។ យើងសង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៍បាននឹងកំពុងកើតមានឡើងជារៀងរាល់ថ្ងៃនៅលើដងផ្លូវ ដែលបង្កឡើងដោយកត្តាផ្សេងៗដូចជា កត្តាយានយន្ត និងឥវិយាបថនៃអ្នកបើកបរ។

នាព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និងក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជា បានរៀបចំពិធី ចុះអនុស្សរណៈយោគយល់គ្នា ក្នុងការដាក់ឲ្យអនុវត្ត និងផ្សព្វផ្សាយនូវយុទ្ធនាការ៖ “ស្រវឹង សូមកុំបើកបរ - Drink Smart, Don’t Drive!” ដែលមានការគាំទ្រដោយក្រសួងសាធារណៈការ និង ដឹកជញ្ជូន ដែលបានរៀបចំនៅសណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ (Fairfield by Marriot) ។

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស គឺជាក្រុមហ៊ុនខ្មែរក្នុងស្រុកដំបូងគេ ដែលបានធ្វើការចូលរួមផ្សព្វផ្សាយ និងអនុវត្តនូវយុទ្ធនាការ “ស្រវឹង សូមកុំបើកបរ- Drink Smart, Don’t Drive!” ដើម្បីជាសារដាស់តឿនដល់អ្នកពិសាគ្រឿងស្រវឹងទាំងអស់ ឱ្យចូលរួមទាំងអស់គ្នាក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបាននឹងកំពុងកើតមានឡើងជារៀងរាល់ថ្ងៃនៅលើដងផ្លូវ ដែលគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន កើតឡើងដោយសារកត្តាផ្សេងៗជាច្រើនដូចជា៖ កត្តាយានយន្ត និងឥរិយាបថនៃអ្នកបើកបរជាដើម។

នាឱកាសដ៏មានអត្ថន័យនេះផងដែរ លោក ហ៊ាន វុទ្ធី តំណាង ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ “ការសហការជាមួយក្រុមហ៊ុន Grab នាថ្ងៃនេះ ជាគុណតំលៃរបស់ក្រុមហ៊ុនហនុមានប៊ែវវើរីជីសក្នុងការរួមចំណែកចូលរួមផ្សព្វផ្សាយ និង លើកកំពស់ការយល់ដឹងលើយុទ្ធនាការ “ស្រវឹង សូមកុំបើកបរ- Drink Smart, Don’t Drive!” ដែលជាសារក្រើនរំលឹកដាស់តឿនដល់អតិថិជនហនុមាន ក៏ដូចជាអ្នកពិសាគ្រឿងស្រវឹងផ្សេងៗ ឱ្យចូលរួមទាំងអស់គ្នាក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ មានការប្រុងប្រយ័ត្ន ដើម្បីលើកកំពស់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលធ្វើដំណើរនៅតាមដងផ្លូវ។ ជាមួយឆន្ទៈលើកកំពស់នូវសុវត្ថិភាព និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ក្រុមហ៊ុនហនុមានប៊ែវវើរីជីស បានគិតគូរយកចិត្តទុកដាក់ខ្ពស់ ដោយចូលរួមគាំទ្រ និងពង្រីកវិសាលភាពយុទ្ធនាការរបស់រាជរដ្ឋាភិបាល (ក្រសួងសាធារណការ និងដឹកជញ្ជូន) ដើម្បីលើកកំពស់ដល់សុវត្ថិភាពតាមដងផ្លូវ ដោយយើងនឹងធ្វើការផ្លាស់ប្តូរលើកផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ជាមួយនឹងសារយុទ្ធនាការ “ស្រវឹងសូមកុំបើកបរ - Drink Smart, Don’t Drive”។

លើសពីនេះទៅទៀត យើងក៏បានធ្វើការសហការជាមួយក្រុមហ៊ុន Grab Cambodia ក្នុងការផ្តល់ជា Promo Code ជូនដល់អតិថិជន ចំនួន ១ម៉ឺននាក់ ធ្វើដំណើរឥតគិតថ្លៃ តាមរយៈយានជំនិះរបស់ក្រុមហ៊ុន Grab ចាប់ពី ម៉ោង ១០យប់ រហូតដល់ម៉ោង១១អាធ្រាត្រ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។“ លើសពីនេះលោក Mr. Corentin Rouxel នាយកប្រតិបត្តិក្រុមហ៊ុន Grab ប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា៖

យើងមានសេចក្តីសោមនស្សរីករាយ និង មោទនៈភាពជាខ្លាំង ដែលបានសហការជាមួយ ក្រុមហ៊ុនហនុមានដែលជា ក្រុមហ៊ុនមានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជា។ មានតែហនុមានទេ ដែលមានជំហ៊រល្អជាងគេ និងមានឥទ្ធិពលលើការ កាត់បន្ថយការបើកបរស្ថិតក្នុងភាពស្រវឹង។ សូមអរគុណដល់ ក្រុមហ៊ុនហនុមាន នឹងក្រុមការងារដែលបានរៀបចំកិច្ចសហការជាដៃគូនេះឡើង។ សូមចងចាំថា “ស្រវឹង សូមកុំបើកបរ- Drink Smart, Don’t Drive!”

បន្ទាប់ពីពិធីចុះអនុស្សរណៈ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និងក្រុមហ៊ុន Grab បានធ្វើការជិះជាក្បួនរថយន្ត និងរ៉ឺម៉កកង់៣ ក្នុងការផ្សព្វផ្សាយជាសាធារណៈនូវយុទ្ធនាការ “ស្រវឹង សូមកុំបើកបរ” ក្នុងទីក្រុងភ្នំពេញឆ្ពោះរហូតដល់រោងចក្រភេសជ្ជៈហនុមាន ដែលមានទីតាំងស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល។

សកម្មភាពចូលរួមក្នុងការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការបើកបរក្នុងស្ថានភាពស្រវឹង គឺជាសកម្មភាពមួយដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការទទួលខុសត្រូវក្នុងសង្គមរបស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស។ សូមយើងទាំងអស់គ្នា បង្កើនសុវត្ថិភាពតាមដងផ្លូវ ដោយចូលរួមគោពច្បាប់ចរាចរណ៍ “ស្រវឹង សូមកុំបើកបរ- Drink Smart, Don’t Drive!”

សម្រាប់ព័ត៌មានលម្អិតក្នុងការទទួលបានប្រម៉ូកូដដើម្បីជិះយានជំនិះ Grab ដោយឥតគិតថ្លៃ សូមចូលទៅកាន់ទំព័រហ្វេសបុកផ្លូវការរបស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស។