Haaland អាវ៉ង់​មួយ​ថ្ងៃ​ ៣០០ ដង

  • 2024-02-05 11:27:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Erling Haaland មាន​របប​ហាត់ប្រាណ​យ៉ាង​តឹង​តែង។

យោង​តាម​លោក Stanislav Macek អតីត​គ្រូ​បង្វឹក​ Haaland កាល​ពី​ពេល​កីឡាករ​លេង​នៅ​ក្លឹប RB Salzburg (ពី​ឆ្នាំ ២០១៩-២០២០) ខ្សែ​ប្រយុទ្ធ​រូប​នេះ​មាន​របៀប​របប​ហាត់​ប្រាណ​យ៉ាង​តឹងរ៉ឹង។ កីឡាករ​អាវ៉ង់ (Push-up) ៣០០ ដង​ ហើយ​ហាត់​ប្រាណ​យក​សាច់​ដុំ​ពោះ (Sit-up) ដល់​ទៅ ១០០០ ដង​ក្នុង​មួយ​ថ្ងៃ។

លើស​ពី​នេះ Haaland ចូល​ចិត្ត​ហាត់​ប្រាណ​ប្រើ​ល្បឿន និង​កម្លាំង។ កីឡាករ​ចូល​ចិត្ត​រត់ ធាក់​កង់ និង​ទាញ​ខ្សែ​ដុំ​ដែក។

បើ​តាម​ការ​វិភាគ​របស់​សារព័ត៌មាន Goal របប​ហាត់​ប្រាណ​របស់​ Haaland គឺ​ផ្ដោត​សំខាន់​ធ្វើ​យ៉ាង​ណា​ឲ្យ​កីឡាករ​មាន​ល្បឿន​លឿន ធន់​នឹង​សម្ពាធ និង​មាន​កម្លាំង​ខ្លាំង ដែល​ជា​គុណ​ភាព​ចាំបាច់​ដែល​ខ្សែ​ប្រយុទ្ធ​ត្រូវ​មាន។

ទោះ​ជា​យ៉ាង​ណា នេះ​ការ​ជា​ចងចាំ​របស់​អតីត​គ្រូ​របស់ Haaland កាល​ពី ៣ ឆ្នាំ​មុន​ប៉ុណ្ណោះ។ មិន​ទាន់​មាន​របាយការណ៍​ចុង​ក្រោយ​ណា​មួយ​ដែល​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​របប​ហាត់ប្រាណ​របស់ Haaland នៅ​រយៈ​ពេល​ ៣ ឆ្នាំ​ចុង​ក្រោយ​នេះ​នោះ​ទេ។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ន័រវែស​វ័យ ២៣ ឆ្នាំ Haaland បាន​មក​ចូល​រួម​ Man City កាល​ពី​ឆ្នាំ ២០២២។ គិត​មក​ទល់​ពេល​នេះ កីឡាករ​លេង​បាន​សរុប ៧៦ ប្រកួត​ឲ្យ​ក្លឹប និង​ស៊ុត​ចូល ៧១ គ្រាប់។ ក្នុង​រដូវ​កាល​ដំបូង​របស់​ខ្លួន​នៅ​ជាមួយ​ក្លឹប​ កីឡាករ​ជួយ​ Man City ឈ្នះ​ពាន​ធំៗ​ដល់​ទៅ ៤ រួម​មាន Premier League, FA Cup, Champions League និង Super Cup៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល