ផុល រតនៈ ចាត់ទុកជាកីឡាករខ្មែររូបនេះល្អជាងគេបំផុតនៅកម្ពុជា

  • 2024-02-09 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាត់​បាល់​ទះផ្លូវ​ការល្អ​ៗ​មាន​ច្រើនណាស់ ប៉ុន្តែកីឡាករជំនាញដេញបាល់លឿន ផុល រតនៈ បានបង្ហាញទស្សនៈផ្ទាល់ខ្លួនថា គួន ម៉ុម ជាកីឡាករខ្មែរតែម្នាក់គត់ដែលមានសមត្ថភាពល្អជាងគេនៅកម្ពុជា។

ផុល រតនៈ

លើកឡើងកាលពីអំឡុងប្រកួតមិត្តភាពអន្តរជាតិរវាងក្លឹបបាល់ទះ Sanest Khanh Hoa របស់វៀតណាមនិងសមាគមន៍បាល់ទះវិសាខា ក្នុងពិធី​បើក​សម្ពោធ​ពានរង្វាន់តេជោលីគ​រដូ​វកាលទី១ឆ្នាំ២០២៣-២០២៤ ផុល រតនៈ បានបញ្ជាក់យ៉ាងច្បាស់ថា ៖«...សម្រាប់ការយល់ឃើញរបស់ខ្ញុំខ្លួនឯងតាំងពីដើមមកដល់ឥឡូវ ខ្ញុំ​ពេញចិត្តកីឡាករ គួន ម៉ុម សមត្ថភាពរបស់គាត់ល្អហើយគួនម៉ុមអាចល្អជាងវាសនាទៅទៀត...»។

ត្រង់ចំណុចល្អជាងវាសនា រតនៈ បន្ថែមថាគឺល្អត្រង់ គួន ម៉ុម មានការចាប់សេវាល្អជាង លោតខ្ពស់ និង​ផ្ដាច់ល្អ ប៉ុន្តែអ្វីដែលស្មាត់មានដើមកំណើតមកពីខេត្តតាកែវនៅខ្វះខាតគឺការធ្វើរនាំង ដោយគេចាប់រនាំងរៀងឆ្ងាយៗពេក។ ជាមួយគ្នានោះ ផុល រតនៈ ក៏បានបង្ហាញអារម្មណ៍មោទនភាពដែលមានឈ្មោះក្នុងក្រុម និងបានលេងជាមួយកីឡាករល្អៗដូចជា គួន ម៉ុម និង សួន ចាន់ណារ៉ូជាដើម។

គួន ម៉ុម

កីឡាករមានដើមកំណើតនៅខេត្តព្រៃវែង បានពន្យល់បន្ថែមបែបនេះ ៖«និយាយទៅខ្ញុំសុំបង្ហាញក្ដីស្រលាញ់ចំពោះខ្ញុំទៅកាន់មិត្តរួមក្រុមរបស់ខ្ញុំគួនម៉ុមថា ខ្ញុំមានមោទនភាពដែលខ្ញុំមានឈ្មោះនៅក្នុងក្រុមជាមួយកីឡាករគួនម៉ុមទាំងអស់គ្នាដូចជាបងរ៉ូបងអីចឹងណាបង»៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/40zfChQ

អត្ថបទ៖ សុភក្តិ មុនីលិ

អត្ថបទ៖ Um Sopheak