Son រងរបួស ក្នុងជម្លោះជាមួយមិត្តរួមក្រុមជម្រើសជាតិកូរ៉េខាងត្បូង
- 2024-02-14 13:49:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Son រងរបួស ក្នុងជម្លោះជាមួយមិត្តរួមក្រុមជម្រើសជាតិកូរ៉េខាងត្បូង
ចន្លោះមិនឃើញ
ខែ្សប្រយុទ្ធ Son Heung-Min បានរងរបួសម្រាមដៃ ក្នុងជម្លោះទាស់ទែងគ្នាជាមួយក្រុមជម្រើសជាតិកូរ៉េខាងត្បូង។
តាមពិតទៅ ហេតុការណ៍នេះ បានកើតឡើងតាំងពីសប្ដាហ៍មុនមកម៉្លេះ តែទើបត្រូវបានទម្លាយច្បាស់ការដោយសហព័ន្ធបាល់ទាត់កូរ៉េខាងត្បូងក្នុងថ្ងៃនេះ។
សហព័ន្ធបានទទួលស្គាល់ថា ពិតជាមានការទាស់ទែងរហូតដល់មានអំពើហិង្សារវាងប្រធានក្រុម Son Heung-Min ជាមួយមិត្តរួមក្រុមជម្រើសជាតិកូរ៉េខាងត្បូងមួយចំនួន ក្រោយលទ្ធផលលេងចាញ់ហ្សកដានី ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Asian Cup កាលពីសប្ដាហ៍មុន។ ជម្លោះនេះ ធ្វើឲ្យ Son រងរបួសម្រាមដៃចង្អុល និងម្រាមដៃកណ្ដាល នៃដៃខាងស្ដាំ។
ទោះជាយ៉ាងណា មិនមានរបាយការណ៍លម្អិតថា ក្រុមកីឡាកររួមទាំង Son ផងឈ្លោះគ្នារឿងអីនោះទេ។
ក្រោយត្រលប់ពីជួយក្រុមជម្រើសជាតិ កីឡាករវ័យ ៣១ ឆ្នាំ Son បានមកលេងឲ្យក្លឹប Tottenham Hotspur វិញកាលពីចុងសប្ដាហ៍កន្លងទៅ។ កីឡាករត្រូវបានប្រទះឃើញរុំរបួសត្រង់ម្រាមដៃចង្អុល និងម្រាមដៃកណ្ដាលនៃដៃខាងស្តាំរបស់ខ្លួន៕