ក្លឹប​បាល់ទាត់​ចំណាស់​ជាង​គេ​ក្នុង​ពិភពលោក

  • 2024-02-15 13:45:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​បាល់ទាត់​ជា​កីឡា​មួយ​ដែល​ពេញ​និយម​បំផុត​ទូទាំង​ពិភព​លោក​ដោយ​មក​ទល់​នឹង​ពេល​នេះ​កីឡា​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​មាន​អ្នកគាំទ្រ​រហូត​ទៅ​ដល់​ ៥ប៊ីលាន​នាក់​ ដែល​ជា​ចំនួន​មួយ​ច្រើន​បំផុត​ច្រើន​ជាង​កីឡា​ដទៃ​ទៀត​។ បាល់​ទាត់​ជា​កីឡា​មាន​វ័យ​រាប់​រយ​ឆ្នាំ​មក​ហើយ​ ក៏​ប៉ុន្តែ​ក្លឹប​បាល់ទាត់​ជា​ពិសេស​គឺ​ក្លឹប​បាល់ទាត់​អាជីព​ទើប​ចាប់​ផ្ដើម​លិច​រូប​រាង​រយៈ​ពេល​ជាង​ ២០០ឆ្នាំ​ចុង​ក្រោយ​នេះ​ ដូច្នេះ​នៅ​ក្នុង​ពេល​នេះ​ Sabay សូម​នាំ​ប្រិយមិត្ត​មក​ស្គាល់​នូវ​ក្លឹប​បាល់ទាត់​ចំណាស់​ជាង​គេ​ក្នុង​ពិភពលោក​។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សហភាព​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ហៅ​កាត់​ថា FIFA ក្លឹប Sheffield FC គឺ​ជា​ក្លឹប​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​ក្នុង​ពិភពលោក ហើយ​កំពុង​ដំណើរ​រហូត​ដល់​សព្វ​ថ្ងៃ។

រូបភាពដោយ៖ ក្លឹប Sheffield FC

ក្លឹប​អង់គ្លេស Sheffield FC ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៨៥៧។ គិត​មក​ទល់​ពេល​នេះ ក្លឹប​មាន​វ័យ ១៦៦ ឆ្នាំ ហើយ។ នេះ​មាន​ន័យ​ថា Sheffield មាន​វ័យ​ចាស់​ជាង​ក្លឹប​ធំៗ​មួយ​ចំនួន​នៅ​អង់គ្លេស​ដូច​ជា Manchester United ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ ១៨៧៨ និង Arsenal ដែល​លេច​រូបរាង​ឡើង​នៅ​ឆ្នាំ ១៨៨៦។

ក្លឹប​មួយ​នេះ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​មួយ​ក្នុង​ការ​ចូល​រួម​បង្កើត​លីគ​កំពូល​អង់គ្លេស​នៅ​ឆ្នាំ ១៨៨៨ ដែល​ជា​មូលដ្ឋាន​គ្រឹះ​មួយ​នៃ​បាល់ទាត់​អង់គ្លេស​រហូត​ដល់​សព្វ​ថ្ងៃ។

ដំបូង​ឡើយ ក្លឹប​មាន​តួនាទី​សំខាន់​ក្នុង​លីគ​កំពូល​អង់គ្លេស។ ទោះ​ជា​យ៉ាង​ណា ដោយ​បញ្ហា​ផ្សេងៗ ដូច​ជា​បញ្ហា​គ្រប់​គ្រង បញ្ហា​ហិរញ្ញវត្ថុ ការ​កើន​ឡើង​នៃ​ការ​ប្រកួត​ប្រជែង​ពី​បណ្ដា​ក្លឹប​ផ្សេង​ទៀត​ជា​ដើម ចាប់​ពី​សតវត្ស​ទី ២០ មក ក្លឹប​បាន​រសាយ​ខ្លួន​កាន់​តែ​ឆ្ងាយ​ពី​លីគ​កំពូល​អង់គ្លេស ហើយ​ធ្លាក់​ទៅ​លេង​នៅ​លីគ​តូច​ៗ​នៅ​អង់គ្លេស។ បច្ចុប្បន្ន​ក្លឹប Sheffield FC កំពុង​លេង​នៅ​លីគ Northern Premier League ដែល​ជា​លីគ​លំដាប់ ៧ នៅ​អង់គ្លេស៕

ក្លឹប Sheffield FC បច្ចុប្បន្ន រូបភាពដោយ៖ Northern Premier League

ប្រភព៖ FIFA   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី