មុនទៅវត្ត​​ត្រូវដឹងសិនថា ពិធីបុណ្យមាឃបូជា ប្រារព្ធឡើងរំលឹកដល់ព្រឹត្តិការណ៍សំខាន់៣

  • 2024-02-23 08:22:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំនេះ ពិធីបុណ្យមាឃបូជា ដែល​ជាពិធី​បុណ្យដ៏សំខាន់មួយ​ក្នុងព្រះពុទ្ធសាសនា នឹងប្រារព្ធធ្វើឡើង​​នៅថ្ងៃទី២៤ និង ២៥ ខែកុម្ភៈ ឆ្នាំ​២០២៤ ដែល​រាជរដ្ឋាភិបាល​ តែងតែរៀបចំ​ពិធីបុណ្យនេះ នៅបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល។ ជាមួយគ្នានេះ ក្រសួងធម្មការ និងសាសនា បានណែនាំ​ឱ្យបំផុស​ដល់​គ្រប់វត្តអារាមរៀបចំពិធីបុណ្យមាឃបូជា​ឱ្យបាន​មហោឡារិក ស្របតាមទំនៀមទម្លាប់ប្រពៃណីជាតិ។

ពិធីបុណ្យមាឃបូជា ត្រូវបានប្រារព្ធឡើង​ដើម្បីរំលឹក​ដល់ព្រឹត្តិការណ៍៣ រួមមាន៖

១. ថ្ងៃ​ចតុរង្គសន្និបាត ជាការជួបជុំប្រកបដោយ​អង្គ៤ គឺ

  • ព្រះសង្ឃសមណទូត ១២៥០អង្គ និមន្តមកជួបជុំគ្នា​ដោយមិនណាត់គ្នាជាមុន

  • ព្រះសង្ឃទាំងអស់​សុទ្ធតែជាឯហិភិកក្ខុ (ឯហិភិក្ខុឧបសម្បទា)

  • ព្រះសង្ឃ​ទាំងអស់​សុទ្ធតែ​ជាព្រះអរហន្ត​បានអភិញ្ញា៦

  • ថ្ងៃដែលព្រះសង្ឃទាំងអស់​ជួបប្រជុំគ្នានោះ ជាថ្ងៃពេញបូណ៌មីខែមាឃ។

២. ថ្ងៃ​ដែល​ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងឱវាទបាតិមោក្ខ។ ឱវាទបាតិមោក្ខ គឺជាពាក្យប្រៀនដៅដ៏សំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា ឬ យើងអាចនិយាយបានម្យ៉ាងទៀតថា គឺជាបេះដូងនៃព្រះពុទ្ធ សាសនា ដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សំដែងដល់ព្រះភិក្ខុសង្ឃ ១២៥០អង្គ។

៣. ថ្ងៃដែល​ព្រះសម្មាសម្ពុទ្ធទ្រង់​ដាក់អាយុសង្ខារ។ ពេល​ចេញ​វស្សា​ទី​៤៥ ព្រះពុទ្ធ​ទ្រង់​ប្រកាស​ដាក់​អាយុសង្ខារ​ថា ព្រះ​អង្គ​នឹង​បរិនិព្វាន​ក្នុង​រយៈពេល​បី​ខែ​ទៀត៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី