កែវ ស្រេងលីហួរ សង្ឃឹមឈ្នះ១០០% ដណ្ដើមប្រាក់១១លានរៀលពីពានភូមិភាគបាត់ដំបង
- 2024-02-25 08:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កែវ ស្រេងលីហួរ សង្ឃឹមឈ្នះ១០០% ដណ្ដើមប្រាក់១១លានរៀលពីពានភូមិភាគបាត់ដំបង
ចន្លោះមិនឃើញ
អ្នកចែកបាល់ឈុត B របស់ក្រសួងមហាផ្ទៃ កែវ ស្រេងលីហួរ បានដាក់ការរំពឹងខ្ពស់ដល់ទៅ១០០% ក្នុងការដណ្ដើមយកជើងឯកពានរង្វាន់ Wurkz Special Volleyball Cup 4x4 ឆ្នាំ២០២៤ នៅល្ងាចនេះ។
ក្រុមក្រសួងមហាផ្ទៃ B បានដាក់ពាក្យប្រកួតនៅភូមិភាគខេត្តបាត់ដំបង ហើយពីរប្រកួតកន្លងមករបស់ពួកគេ ឈ្នះទាំងពីរប្រកួត ចំណែកនៅវគ្គផ្ដាច់ព្រ័ត្រនេះពួកគេនឹងជួបជាមួយក្លឹបខ្លាំងកីឡាបាល់ទះបាត់ដំបង។
ជំនួបម៉ោង៤រសៀលនេះអ្នកចែកបាល់ កែវ ស្រេងលីហួរ បានប្រាប់ទៅកាន់ផេក អេតមីនខេន Admin Ken ថាក្លឹបកីឡាបាល់ទះបាត់ដំបងល្អការចាប់សេវា ការម៉ាត់ផ្ដាច់ ប៉ុន្កែចំពោះការការពារគឺល្មម ចំណែករនាំងរបស់ពួកគេវិញតូចៗមិនសូវជាធំប៉ុន្មានទេ។ យ៉ាងណាអ្នកចែកបាល់វ័យក្មេងរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ដោយជឿជាក់ថា ៖"សង្ឃឹម១០០%"។
ចំពោះពីរប្រកួតកន្លងមក លីហួរ ថាពិបាកបន្តិចព្រោះធ្លាប់តែលេង៦ស្មើមានអ្នកកាងសេវាឱ្យស្មាត់ ដល់ពេលលេងបួនស្មើត្រូវចាប់សេវាខ្លួនឯងនិងត្រូវផ្ដាច់ខ្លួនឯង ចំណែកទីលានវិញក្ដៅនិងរអិលខ្សាច់ពិបាករក្សាជំហរក្នុងការប្រកួត។
គួរបញ្ជាក់ថាក្រសួងមហាផ្ទៃ B ត្រូវប្រកួតជាមួយក្លឹបកីឡាបាល់ទះបាត់ដំបងនៅម៉ោង៤រសៀល ជ័យលាភីទទួលបានពានមួយនិងប្រាក់រង្វាន់១១លានរៀល លេខល២ទទួលបានប្រាក់រង្វាន់៥លានរៀល និងមានកៅអីឡើងទៅប្រកួតនៅរាជធានីភ្នំពេញ។ ចំណែលលេខបីបានប្រាក់២លានរៀល និងលេង៤បានប្រាក់ចំនួន១លានរៀល៕