វ៉ាន់ វឿន ចុចកីឡាករម្នាក់នេះនៅ Top 1 ក្នុងប្រភេទទម្ងន់ ៥៧Kg
- 2025-03-13 05:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ាន់ វឿន ចុចកីឡាករម្នាក់នេះនៅ Top 1 ក្នុងប្រភេទទម្ងន់ ៥៧Kg
ចន្លោះមិនឃើញ
អ្នកលេងកាំភ្លើងភ្លោះ វ៉ាន់ វឿន បានលើកឡើងថា កីឡាករ បឺត សង្ឃឹម បច្ចុប្បន្នជាកីឡាករស្ថិតនៅកម្រិតខ្ពស់ និងរាប់ជាកីឡាករស្ថិតនៅ Top 1 នៃប្រភេទទម្ងន់ ៥៧គីឡូក្រាមនេះ។
គេដឹងថា ក្នុងប្រភេទទម្ងន់នេះមានកីឡាករល្អៗជាច្រើនមាន លី ចំរើន ពេជ្រ ប៊ុនសិទ្ធ និង វ៉ាន់ វឿន ខ្លួនគេផ្ទាល់តែម្ដង។ កីឡាករក្នុងក្លិប KKIF បានឲ្យដឹងថា បច្ចុប្បន្នកីឡាករក្នុងប្រភេទទម្ងន់នេះមានល្អច្រើន ហើយសិស្សលោកគ្រូ សេន ប៊ុនថេន ម្នាក់នេះកំពុងតែឡើងទៅដាច់គេហើយ។ គេមានតិកនិកខ្ពស់ អាវុធច្បាស់ល្អ បច្ចេកទេសពិបាកវាយចូល។ ចំណុចពិសេសរបស់កីឡាកររូបនេះគឺញាក់លឿន ហើយចេញលឿនចូលលឿន រាល់ការប្រកួតគេតែងតែបង្កើតផលវិបាកដល់ដៃគូ។
កន្លងមកក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាមនេះ ប្រិយមិត្តអ្នកតាមដានប្រដាល់គុនខ្មែរស្ទើរតែទាំងអស់សុទ្ធតែបានដឹង នូវការលើកឡើងរបស់លោក អេ ភូថង គ្រូប្រដាល់របស់ក្លិបប្រដាល់អេភូថងកីឡា ដែលបានគួសបញ្ជាក់ថា « ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមនេះ ស្រុកខ្មែរ គ្មានអ្នកណាល្អជាង សង្ឃឹម ទេ ហើយក៏គ្មានអ្នកណាវាយឈ្នះ សង្ឃឹម ដែរ ក្នុងកំឡុងពេលនេះ។ ពេលនេះ សង្ឃឹម ល្អណាស់»។
ផ្អែកលើការប្រកួតនាពេលបច្ចុប្បន្នយើងក៏អាចវាយតម្លៃបានថា សង្ឃឹម បច្ចុប្បន្នមានតែប៉ុន្មាននាក់ប៉ុណ្ណោះដែលអាចប៉ះបាន ក្នុងប្រភេទទម្ងន់នេះ។ ក្នុងនោះគេឃើញថា លី ចំរើន ជាបេក្ខភាពម្នាក់ក្នុងចំណោមនោះដែលធ្លាប់ឈ្នះ សង្ឃឹម និងត្រូវបានគេជឿថា អាចប៉ះគ្នាលើសង្វៀនបាននាពេលនេះ៕