ផ្លូវ-ស្ពាន​ណាខ្លះ ​ដែលកំពុងសាងសង់​ក្រោមថវិកា​របស់ ចិន ជប៉ុន កូរ៉េ ធនាគារពិភពលោក និង ADB?

  • 2024-02-28 03:29:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាម​របាយការណ៍​ដែល​បានថ្លែងដោយ​ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផល​ការងារ​ឆ្នាំ​២០២៣ និងលើកទិសដៅការងារ​ឆ្នាំ​២០២៤ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​បង្ហាញឱ្យដឹងថា ផ្លូវ និងស្ពាន​ធំៗ ដែល​កំពុងសាងសង់​ក្រោម​ថវិការបស់​ដៃគូអភិវឌ្ឍន៍រួមមាន៖

  • គម្រោង​ថវិកាប្រទេសចិន៖ ផ្លូវថ្នល់មានចំនួន ៧ខ្សែ ប្រវែង សរុបជាង ៥៧០គីឡូម៉ែត្រ រួមមាន៖ កំណាត់ផ្លូវជាតិលេខ៧ ស្គន់-ស្ពានគីហ្សូណា ប្រវែងជាង ៤៥គីឡូម៉ែត្រ, ផ្លូវជាតិលេខ១០ ប្រវែង ១៩៨គីឡូម៉ែត្រ, ផ្លូវជាតិលេខ៣១ ប្រវែង ៥៣គីឡូម៉ែត្រ, ផ្លូវជាតិលេខ៣៣ ប្រវែង ៥២គីឡូម៉ែត្រ, ផ្លូវជាតិលេខ៤១ ប្រវែង ៩៥គីឡូម៉ែត្រ, ផ្លូវជាតិលេខ៧១C ប្រវែង ១០១គីឡូម៉ែត្រ និងផ្លូវតភ្ជាប់ទៅក្រុងក្រចេះ ប្រវែង ៣១គីឡូម៉ែត្រ។ ស្ពានចំនួន២ ប្រវែងសរុប ២៦០៦,៧០ម៉ែត្រ រួមមាន ស្ពានក្រចេះ ប្រវែង ១៧៦១ម៉ែត្រ និងស្ពានចាក់អង្រែក្រោម-ព្រែកប្រា ប្រវែង ៨៤៥,៧០ម៉ែត្រ។
  • គម្រោង​ថវិកាប្រទេសជប៉ុន៖ មាន១ខ្សែប្រវែង ៣៥,១៤គីឡូម៉ែត្រ គឺកំណាត់ផ្លូវជាតិលេខ៥ សិរីសោភណ្ឌ-ប៉ោយប៉ែត្រ។

  • គម្រោងថវិកាប្រទេសកូរ៉េខាងត្បូង៖ មាន១ខ្សែ គឺផ្លូវជាតិលេខ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ។

  • គម្រោង​ថវិកាធនាគារអភិវឌ្ឍន៍អាស៊ី៖ មាន ២ខ្សែផ្លូវ ប្រវែងសរុប ៤៣,២០គីឡូម៉ែត្រ រួមមានផ្លូវជាតិលេខ២៣ ប្រវែង ១៩,៨៣គីឡូម៉ែត្រ និងផ្លូវខេត្តលេខ ៣១២ ប្រវែង ២៣,៣៧គីឡូម៉ែត្រ។

  • គម្រោងថវិកាធនាគារពិភពលោក៖ មាន ៥ខ្សែផ្លូវ ប្រវែងសរុប ៣២៥,៧៥គីឡូម៉ែត្រ រួមមានផ្លូវជាតិលេខ៤ ប្រវែង ១៩៦,១០គីឡូម៉ែត្រ, កំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៣១,២៥គីឡូម៉ែត្រ, ផ្លូវជាតិលេខ៧៣ ប្រវែង ៤៩,៨១គីឡូម៉ែត្រ, ផ្លូវខេត្តលេខ ៣៧៧ និង ៣៧៧A ប្រវែង ៤៨,៥គីឡូម៉ែត្រ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី