Al Nassr ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ AFC Champions League

  • 2024-03-12 11:14:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Al Nassr បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ AFC Champions League ក្រោយ​ប្រកួត​ចាញ់​នឹង​ក្លឹប​ Al Ain នៅ​ក្នុង​ថ្ងៃ​នេះ​។

Al Nassr និង​ Al Ain បាន​បញ្ចប់​ការ​ប្រកួត​ ១២០​នាទី​ក្នុង​លទ្ធផល​ ៤-៤ ប៉ុន្តែ​ Al Ain បាន​យក​ឈ្នះ​ក្នុង​វគ្គ​ប៉េណាំង​ទី​កាត់​សេចក្ដី​ក្នុង​លទ្ធផល​ ៣-១ ហើយ​ក៏​បាន​ឡើង​បន្ត​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​។

ក្នុង​ពេល​ប៉េណាំងទី​នេះ​ ក្នុង​ចំណោម​កីឡាករ​របស់​ Al Nassr មាន​តែ​ Ronaldo ប៉ុណ្ណោះ​ដែល​បាន​ជួយ​ក្លឹប​ក្នុង​ការ​ស៊ុត​បញ្ចូល​ទី​។

សម្រាប់​ការ​ប្រកួត​ដណ្ដើម​ពាន​ Saudi Pro League ក្លឹប​ Al Nassr ក៏​មាន​ភាព​មិន​ប្រាកដ​វិជ្ជា​ក្នុង​ការ​លើក​ពាន​ផង​ដែរ​ដោយ​តែ​ក្លឹប​កំពុង​ឈរ​នៅ​លេខ​២​ក្នុង​តារាង​ប្រកួត​ដោយ​មាន​ ៥៣ពិន្ទុ​ ខណៈ​ Al Hilal កំពុង​ឈាន​មុខ​មាន​ ៦៥ពិន្ទុ​៕

ប្រភព៖ BBC   អត្ថបទ៖ សេរី មង្គល