អ៊ីដ្រូសែនចាប់ផ្តើម​មកបណ្តើរៗ! Kawasaki ធ្វើតេស្ត​ម៉ូតូ​ប្រើអ៊ីដ្រូសែនរបស់ខ្លួនជាលើកដំបូង

  • 2024-07-26 04:07:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅតែពីអគ្គិសនី ថាមពល​អ៊ីដ្រូសែន ត្រូវបានបណ្តាក្រុមហ៊ុនរថយន្ត​មួយចំនួនហើយ បំពាក់​លើយានយន្ត​របស់ខ្លួន ដែលមិនប៉ះពាល់ដល់បរិស្ថាន។ ឥឡូវនេះ ចូលដល់ម៉ូតូម្តង គឺ​ក្រុមហ៊ុន​ម៉ូតូជប៉ុន Kawasaki បាន​ធ្វើតេស្ត​បើកបរម៉ូតូរបស់ខ្លួន​ដែលបំពាក់​ថាមពលអ៊ីដ្រូសែន​ជាលើកដំបូង។

ម៉ូតូ​ដែល​បើកសាកល្បងនេះ ប្រើគ្រោងឆ្អឹងដូចគ្នានឹង​ម៉ូតូ Kawasaki Ninja H2 Hyber bike ដោយ​បំពាក់​ម៉ាស៊ីនចំណុះ ៩៩៨សេសេ Supercharged។

Kawasaki អះអាងថា ម៉ូតូ​ប្រើអ៊ីដ្រូសែន ដំណើរការដូចតែម៉ាស៊ីនសាំងដែរទេ ពោលគឺ​ធ្វើឱ្យអ្នកជិះទទួលបានអារម្មណ៍ និងបទពិសោធន៍​ស្រដៀងគ្នា ដោយខុសគ្នាត្រង់ ម៉ាស៊ីនសាំង បញ្ចេញផ្សែង ឯម៉ាស៊ីនអ៊ីដ្រូសែន បញ្ចេញ​ទឹក។

ម៉ូតូ Kawasaki នេះ បំពាក់​ធុងអ៊ីដ្រូសែន​នៅខាងក្រៅ គឺនៅចំហៀង​ខាងក្រោយម៉ូតូ។

គួរដឹងថា Kawasaki គ្រោង​បញ្ចេញម៉ូតូ​ប្រើ​អ៊ីដ្រូសែននៅត្រឹមឆ្នាំ​២០៣០ ប៉ុន្តែផែនការនេះ អាចនឹងប្រែប្រួលគ្រប់ពេល ដោយផ្អែកលើ​ភាពជាក់ស្តែង​នូវហេដ្ឋារចនាសម្ព័ន្ធ និងច្បាប់​នានា​ដែលពាក់ព័ន្ធថាមពលអ៊ីដ្រូសែន តាមបណ្តាប្រទេសនីមួយៗ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី