វគ្គសន្ទនាជាមួយស្ថាបនិក និងអ្នកវិនិយោគលើប្រធានបទនៃឱកាសនិងការប្រកួតប្រជែងលើធុរៈកិច្ចថ្មីនៃប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា

  • 2024-03-14 03:24:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេទិកា Cambodia Tech Catalyst គាំទ្រដោយ Google ទទួលបានអ្នកគាំទ្រចូលរួមជាង 250 នាក់មកពីបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាអេកូឡូស៊ី និងឌីជីថលដោយរួមមានអ្នកធ្វើធុរៈកិច្ចថី្មក្នុងស្រុក ក្រុមហ៊ុនបណ្តាក់ទុន ស្ថាបនិក និងអ្នកវិនិយោគបានជួបជុំគ្នានៅសាលកោះពេជ្រ រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា វេទិកានេះក៏មានការចូលរួមពី ស្ថានទូតសហរដ្ឋអាមេរិក សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (IBC) គណៈប្រតិភូអតីតនិស្សិតសាកលវិទ្យាល័យ Harvard សមាជិកសារព័ត៌មានបរទេស សហគ្រិន និងនិស្សិតសាកលវិទ្យាល័យក្នុងស្រុក។

នៅក្នុងកម្មវិធីនាពេលល្ងាចដែលមានបម្រើអាហារបែប Cocktail មានសហការរៀបចំដោយ OCIC Group និងគាំទ្រដោយ ISI Group ជាមួយនឹង ធនាគារកាណាឌីយ៉ា ស្រាបៀរ Heineken ក្រុមហ៊ុនច្បាប់ Anant និង Bill24 បានចែករំលែកការយល់ដឹងអំពីការបង្កើនប្រសិទ្ធភាព និងពង្រើកការវិនិយោគនៅកម្ពុជា។ នៅក្នុងនោះផងដែរ លោក Sam Kosal នៃ Baksey Media, លោក Bora Kem (Mekong Strategic Capital), កញ្ញា Molika Meas (iCare Benefits), កញ្ញា Melanie Mossard (Impact Hub) និងរួមមាន លោក Tharum Bun (Kiripost) កញ្ញា Lida Loem (SHE Investment) កញ្ញា Lisa Chao (Khmer Enterprise) កញ្ញា Sophie taing (EMIA) និងកញ្ញា Kounila Keo (Mekhala Radiant) បានចែករំលែកពីភាពប្រកួតប្រជែងនៃដំណើរការ និងវិធីសាស្រ្តក្នុងការរីកចម្រើនទៅមុខរបស់ពួកគាត់។

វាគ្មិនពីររូបមកពី Google Cloud Singapore កញ្ញា Esna Ong អ្នកគ្រប់គ្រងផ្នែកចាប់ផ្តើមធុរៈកិច្ចថ្មី និងកញ្ញា Kathleen Chiu អ្នកជំនាញបចេ្ចកវិទ្យាអតិថិជន បានធ្វើបទបង្ហាញពីតួនាទីសំខាន់របស់ Generative A.I. ក្នុងការជំរុញការផ្លាស់ប្តូរឌីជីថល និងបច្ចេកវិទ្យា ក្នុងពេលជាមួយគ្នានេះ ដោយបង្ហាញពីការរួមចំណែកដ៏សំខាន់នៃសេវាកម្ម Google នៅក្នុងទិដ្ឋភាពបច្ចេកវិទ្យានាពេលបច្ចុប្បន្ននាពេលបច្ចុប្បន្នសម្រាប់កម្ពុជា។

“យើងពិតជារីករាយដែលបានឃើញចំណាប់អារម្មណ៍របស់សហគ្រិនកម្ពុជាជាច្រើនរូបបានខិតខំស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗនាពេលអនាគត និងរបៀបដំណោះស្រាយទំនើបៗដូចជា Generative A.I. ដែលជួយផ្លាស់ប្តូរទិដ្ឋភាពទូទៅនៃឌីជីថល និងបច្ចេកវិទ្យានៅក្នុងប្រទេស“។ នេះជាការលើកឡើងរបស់លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC Group និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Negocia Capital

ក្នុងនោះផងដែរ និស្សិតនៃសាកលវិទ្យាល័យ Camtech និងសហគ្រិនវ័យក្មេងបានមានឱកាសជួប និងទទួលបានបទពិលោធន៍ថ្មីៗពីអ្នកដឹកនាំមួយចំនួនដូចជាលោក Chy Sila មកពី Sabay លោក Max Thornton មកពីក្រុមហ៊ុន Rising Giants និងលោក Remi Pell មកពីក្រុមហ៊ុន Cambodia Association of Fintech and Technology

លោក Tea បានបន្ថែមថា "យើងជឿជាក់ថាវិស័យឯកជនអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការបង្កើតថ្មីឆ្ពោះទៅមុខ"។ "នោះហើយជាមូលហេតុដែលក្រុមហ៊ុន OCIC កំពុងចូលរួមចំណែកដោយចាត់វិធានការក្នុងការដាក់ការវិនិយោគបន្ថែមទៀតក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដូចជា Connexion Community Hub នៅកោះពេជ្រ ដើម្បីគាំទ្រដល់ការបង្កើតថ្មីនៃការសិក្សាស្រាវជ្រាវ។"

លើសពីនេះ កញ្ញា Esna Wong បានបង្ហាញពីទស្សនវិស័យសុទិដ្ឋិនិយមសម្រាប់ទូទាំងតំបន់ និងនៅប្រទេសកម្ពុជាដោយនៅក្នុងរបាយការណ៍ Google e-conomy អាស៊ីអាគ្នេយ៍ បានបង្ហាញពីការជំរុញទំនុកចិត្តអ្នកប្រើប្រាស់ក្នុងតំបន់ និងបានបញ្ជាក់ថាតំបន់អាស៊ានមានទីតាំងល្អក្នុងការចាប់យកឱកាសរីកចម្រើនបន្តទៅមុខ។

**“បច្ចេកវិទ្យា Cloud គឺមានសារៈសំខាន់សម្រាប់ការចាប់ផ្តើមអាជីវកម្ម ជាពិសេសនៅក្នុងប្រទេសកម្ពុជា ព្រោះវាផ្តល់នូវភាពងាយស្រួលជាងមុនក្នុងការចូលទៅក្នុងទីផ្សារដោយមានការវិនិយោគសមរម្យ។ ខ្ញុំរីករាយដែលបានឃើញ Google Cloud មកកាន់ប្រទេសកម្ពុជាក្នុងការគាំទ្រដល់ការធុរៈកិច្ចថ្មីក្នុងស្រុក។ បានលើកឡើងដោយលោក Pisoth Yi មកពីសាកលវិទ្យាល័យ CamTech និងជាស្ថាបនិកនៃ Polymer Invoice ដែលផ្តល់នូវដំណោះស្រាយគ្រប់គ្រងវិក្កយបត្រងាយស្រួលដល់ MSMEs កម្ពុជា។

"យើងពិតជារំភើបក្នុងការស្វែងយល់ពីរបៀបដែលយើងអាចប្រើប្រាស់មុខងាររបស់ Google Cloud ដូចជា Vertex AI ដើម្បីជួយដល់អាជីវកម្មខ្នាតតូចនៅក្នុងប្រទេសកម្ពុជា និងតាមរយៈសេវាកម្មដូចជា Polymer"។ បានបន្ថែមដោយលោក Akthichetha Yim សហស្ថាបនិកនៃ Polymer Invoice

Cambodia Tech Catalyst រៀបចំឡើងនៅក្នុងសប្តាហ៍នេះជាមួយវគ្គ CTO Connects នៅ Connexion និងនៅសកលវិទ្យាល័យ Camtech ជ្រោយចង្វារ និងនៅសាលាអន្តរជាតិ Canadian កោះពេជ្រ៕

អត្ថបទពេញនិយម