រដូវចូលឆ្នាំខ្មែរនេះ នៅវត្តភ្នំ គេនឹងរៀបចំកកម្មវិធីអ្វីខ្លះ?

  • 2024-03-18 09:29:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងឱកាស​ចូលឆ្នាំថ្មីប្រពៃណីជាតិ​ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បាន​ណែនាំឱ្យ​មន្ទីរវប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានីភ្នំពេញ ត្រូវ​រៀបចំ​កម្មវិធី​ប្រគំតន្រ្តី កម្មវិធីសម្តែងសិល្បៈបុរាណ និងសម័យ​ ជូន​ប្រជាពលរដ្ឋ​ទស្សនាកម្សាន្ត នៅតាមទីសាធារណៈ​នានាក្នុងរាជធានីភ្នំពេញ និងរមណីយដ្ឋាន​វប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ។ នេបើតាម​សេចក្តីណែនាំ​របស់រដ្ឋបាល​រាជធានីភ្នំពេញ ​នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០២៤។

រដ្ឋបាល​រាជធានី បាន​ណែនាំ​ឱ្យ​បំផុស​ចលនាប្រជាពលរដ្ឋ​ចូលរួម​ឱ្យបាន​ផុលផុស ក្នុងការលេងល្បែង​ប្រជាប្រិយរបស់ជាតិ ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង ឡើងសសរខ្លាញ់ លោតបាវ វាយឆ្នាំង និងការរាំកម្សាន្ត​នៅតាមណ្ឌល​កម្សាន្ត រមណីយដ្ឋានទេសចរណ៍ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ ឬទីតាំង​សមរម្យណាមួយ។ ជាមួយគ្នានេះ ត្រៀម​រៀបចំពិធីសូត្រមន្តចម្រើន​ព្រះបរិត្ត ពិធីទទួលទេវតាឆ្នាំថ្មី និងសង្ក្រាន្ត​នៅរមណីយដ្ឋាន​វប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ៕

អត្ថបទ៖ សំភី