និស្ស័យខ្ពស់ជាមួយនឹងម្ហូប សូម្បីចូលបម្រើជួរទ័ពក៏ Jungkook ក្លាយជាចុងភៅដែរ

  • 2024-03-20 02:01:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភពជិតស្និទ្ធស្ថិតក្នុងពិភពសិល្បៈ និងអាជ្ញាធរពាក់ព័ន្ធបានបញ្ជាក់ថា Jungkook (BTS) បច្ចុប្បន្នកំពុងបម្រើការជាចុងភៅនៅក្នុងអង្គភាព បន្ទាប់ពីលោកបានបញ្ចប់ជំរុំបណ្តុះបណ្តាលជ្រើសរើសបុគ្គលិក។

នៅថ្ងៃទី ១៦ ខែមីនា Jungkook បានចូលទៅកាន់ Weverse ដែលជាវេទិកាលោកអាចភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកគាំទ្រ ដើម្បីធ្វើបច្ចុប្បន្នភាព (Update) អ្នកគាំទ្រ​អំពីសុខទុក្ខខ្លួន ដោយនិយាយថា៖ "សុខសប្បាយជាទេ ARMY? ខ្ញុំសុខសប្បាយទេ ខ្ញុំឧស្សាហ៍ហាត់ប្រាណយ៉ាងខ្ជាប់ខ្ជួនណាស់"។ ​លោកក៏​បាន​និយាយ​ថា៖ "យើង​បាន​ធ្វើ​ការ​សម្អាត​យ៉ាង​ស្អាតបាត តាំងពីពិដាន​សម្អាតអស់ដែរ"

លើសពីនេះ Jungkook បានប្រាប់ពីតួនាទីរបស់ខ្លួន នាមជាចុងភៅដោយបន្ថែមថា "ខ្ញុំកំពុងធ្វើម្ហូបយ៉ាងចំណាប់" ដែលបង្កឱ្យមានការរំពឹងទុកក្នុងចំណោមអ្នកគាំទ្រ។

Jungkook បានបង្ហាញជំនាញធ្វើម្ហូប កាលពីអតីតកាលដោយការចែករំលែករូបមន្តផ្ទាល់ខ្លួនដូចជា Perilla Oil makguksu, បបរមី, bulgogi និង cup noodle fry rice តាមរយៈ Weverse និងការផ្សាយផ្ទាល់ (LIVE) ផ្សេងៗ។

កាលពីខែធ្នូឆ្នាំមុន Jungkook បានចុះឈ្មោះជាមួយសមាជិកមិត្តរួម Jimin នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនជ្រើសរើសកងពលតូចថ្មើរជើងទី ៥ នៅ Yeoncheon, Gyeonggi-do។ កាលបរិច្ឆេទនៃការចាកចេញរបស់គាត់គឺថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៥៕

ប្រភព៖ Allkpop   អត្ថបទ៖ ធារី

អត្ថបទថ្មី