សាយ៖ «អរគុណកាលៈទេសៈនេះ ឱ្យខ្ញុំស្គាល់មិត្តពិត ឬក្លែងក្លាយ»
- 2024-03-20 02:38:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាយ៖ «អរគុណកាលៈទេសៈនេះ ឱ្យខ្ញុំស្គាល់មិត្តពិត ឬក្លែងក្លាយ»
ចន្លោះមិនឃើញ
អ៊ួន បឋម ដែលគ្រប់គ្នាស្គាល់ជាតារាចម្រៀង Original Song សាយ បានបង្ហោះសារថ្មីមួយលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន រៀបរាប់ពីការកាលៈទេសៈដែលខ្លួនកំពុងជួប និងក្រោយមានការវែកញែកលើ វីដេអូសម្ភាសនិយាយភាសាខ្មែរ លាយភាសអង់គ្លេស។
ប៉ុន្មានថ្ងៃចុងក្រោយមានការផ្ទុះវែកញែកជាច្រើនជុំវិញវីដេអូខ្លីដែលត្រូវបាន Facebook page មួយកាត់ពីវីដេអូដើមដែលប្រមាណ ជាង៥៤នាទី យកមកបង្ហោះបង្ករឱ្យមានការលើកឡើងខុសគ្នាៗអំពីវីដេអូកិច្ចសម្ភាសរវាងពិធីការិនីមួយរូប និងតារាចម្រៀង Original Song សាយ ដែលអ្នកទាំងពីរបានប្រើប្រាស់ ភាសាជាតិ(ខ្មែរ) និងភាសាអង់គ្លេស ដើម្បីសន្ទនាគ្នា។
ក្នុងការលើកឡើងរបស់មហាជនទាំងនោះ មានការលើកឡើងខុសគ្នាៗតាមការយល់ឃើញរបស់ខ្លួន ដែលជាហេតុធ្វើឱ្យបញ្ហាទាំងនោះ វាហាក់ប៉ះទង្គិចអារម្មណ៍យ៉ាងខ្លាំងចំពោះបុគ្គិលជាសាមីខ្លួន។ ស្របពេកគ្នានោះ សាយ បានបង្ហោះសារខ្លីមួយរៀបរាប់ពីកាលៈទេសៈដែលខ្លួនកំពុងជួប និងសម្ដែងការអរគុណចំពោះមនុស្សជុំវិញខ្លួនដែលតែងតែលើកទឹកចិត្ត។
សាយ៖ «អរគុណដែលបង្ហាញខ្លួនថាជាមិត្តពិត ឬក្លែងក្លាយ នៅក្នុងកាលៈទេសៈបែបនេះ អរគុណរាល់កម្លាំងចិត្តទាំងអស់ដែលបានផ្ដល់ឱ្យផ្ទាល់និងមិនផ្ទាល់ ព្រឹត្តិការណ៍លើកនេះបានឱ្យខ្ញុំយល់ច្រើនគួរសម»។
យ៉ាងណាមិញមានអ្នកគាំទ្រ ក៏ដូចជាមិត្តរួមអាជីព បានលើកទឹកចិត្ត ផ្ដល់កម្លាំងកាយចិត្តឱ្យ សាយ ជាហូរហែដើម្បីឆ្លងផុតពីបញ្ហាទាំងអស់នេះ៕ ខាងក្រោមនេះជាវីដេអូពេញ ដែល សាយ បានចូលរួមចែករំលែកចំណេះដឹង