ថ្ងៃមុនឃើញចុះដកឈូកផង ឡើងត្នោតផង ស្រាប់តែថ្ងៃនេះ ប្រកាសចេញMV ចំណងជើងឡើងកប់!

  • 2024-03-28 08:21:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងស្រីវ័យជ្រេ ឈួន សុវណ្ណឆៃ ទើបប្រកាសថាខ្លួននឹងចេញMV សម្រាប់អបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណិជាតិខ្មែរ ឆ្នាំ២០២៤ នៅម៉ោង ៧ល្ងាច ថ្ងៃទី២៨ ខែមីនា នេះ។ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ឈួន សុវណ្ណឆៃ ដែលអ្នកគាំទ្រសរសើរថា គ្រប់បទចម្រៀងដែលអ្នកស្រីបកស្រាយគឺនៅតែផ្អែមពីរោះ បានបង្ហើបចំណងជើងថា “ចាំចែឲ្យមួយ”។

មានត្រឹមតែPOSTER និងមិនទាន់បញ្ចេញសំនៀងក្នុងឃ្លាណាមួយ ឬអត្ថន័យទាំងស្រុងនៅក្នុងបទចម្រៀងមួយនេះ ប៉ុន្ដែអ្នកកាន់PAGE របស់តារាចម្រៀងរូបនេះបង្ហើបយ៉ាងខ្លីថា “ចាំចែឲ្យមួយ” ជាបទញាក់តម្រូវទៅនឹងការរាំកម្សាន្ដរបស់បងប្អូនខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

រយៈពេលពីរបីថ្ងៃជាប់ៗគ្នា គេឃើញតារាចម្រៀងរូបនេះ នៅតាមវាលស្រែ ឡើងដើមត្នោត ញ៉ាំទឹកត្នោត និងចុះលេងបឹងឈូកជាដើម។ សកម្មភាពទាំងនេះត្រូវបានអ្នកស្រីបញ្ចេញតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ហើយមានអ្នកចូលមើល និងកោតសរសើរពីសម្រស់ធម្មជាតិ និងសម្រស់តារារូបនេះយ៉ាងច្រើន។

សម្រាប់បទ “ចាំចែឲ្យមួយ” គ្រាន់តែស្ដាប់មួយភ្លែត ធ្វើឲ្យអ្នកគាំទ្រខ្លះងឿងឆ្ងល់ ហើយចង់ដឹងពីអត្ថន័យក្នុងបទចម្រៀងនេះឆាប់ទៀតផង។ ចម្ងល់លើអត្ថន័យ និងចំណងជើង ព្រមទាំងសំនៀង មានរស់អារម្មណ៍បែបណានោះ នឹងដឹងច្បាស់នៅល្ងាចនេះហើយ ពោលគឺនៅម៉ោង ៧ និង០០នាទីល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤៕

ជិន សុភ័ក្ដ្រ