ល្អហួស បំបែកកំណត់ត្រា B2B ក្នុងការប្រកួត Miss Preteen Junior Idol World 2024 ខណៈបវរកញ្ញា ២រូបទៀតឈ្នះ 2nd Runner up

  • 2024-04-01 03:10:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីប្រកួត The 3rd Junior Idol World 2024 បានបញ្ចប់ទៅដោយជោគជ័យ កាលពីយប់មិញនេះ ហើយអ្វីដែលជាមោទនភាពយ៉ាងក្រៃលែងសម្រាប់កម្ពុជា នោះគឺយុវតី ជូរី ល្អហួស ហៅ ល្អហួស បានបំបែកកំណត់ត្រា B2B (Back to Back) ក្នុងការដណ្តើមមកុដ Miss Preteen Junior Idol World 2024 ពីបវរកញ្ញា ឃឿន ប៉ូលីកា ដែលជាម្ចាស់ជយលាភីឆ្នាំ២០២៣ និងជាបវរកញ្ញាកម្ពុជាដំបូងគេដែលឈ្នះមកុដ Miss Preteen Junior Idol World 2023។

ក្រៅពីដណ្តើមបានជយលាភី Miss Preteen Junior Idol World 2024 ល្អហួស ថែមទាំងដណ្តើមបានពានពិសេស ចំនួន ៧ រួមមាន៖ Best National Costume, People’s Choice Award (ចំនួន២រង្វាន់), Photogenic, Best Talent, JIW 2024 Ambassador (ទទួលបានមកុដ ១) និង Best Interview ពីការប្រកួតអន្តរជាតិនេះទៀតផង ធ្វើឱ្យប្រជាជនកម្ពុជាកោតស្ញប់ស្ញែងចំពោះរូបនាងជាពន់ពេក។

រូបភាព៖ ហ្វេសប៊ុក Denny Kwan (រាជ្ជនីចិត្តធម៌)

ក្រឡេកទៅមើលបវរកញ្ញាកម្ពុជា ២ រូបទៀត គឺ យុវតី យិត អេលីស និង កុមារី ជា អមរាសូហ្វី ឯណោះវិញ ក៏មិនធម្មតាឡើយ ដោយអ្នកទាំងពីរបានឈ្នះតំណែង 2nd Runner up ពីការប្រកួតអន្តរជាតិនេះ។ តួយ៉ាង យិត អេលីស ឈ្នះ 2nd Runner Up Miss Teen Junior Idol World 2024 រីឯ ជា អមរាសូហ្វី បានឈ្នះ 2nd Runner Up Little Miss Junior Idol World 2024 និងពានរង្វាន់ពិសេសចំនួន ២ គឺ Best Interview និង Photogenic។ ក្នុងនោះ លោក អ៊ិន វិចិត្រ ក៏ទទួលបាន Best National director ផងដែរ៕

រូបភាព៖ ហ្វេសប៊ុក Junior Idol World Official

អត្ថបទ៖ Ah Mouy