ធនាគារ ស្ថាបនា ផ្តល់ប្រាក់រង្វាន់សរុប ១៤០លានរៀលសម្រាប់ដៃគូអាជីវកម្មទូទាំងប្រទេសដែលមានគណនីប្រាក់រៀល និងទទួលយកការទូទាត់តាម KHQR

  • 2024-04-03 08:39:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខមួយនៅកម្ពុជា បានដាក់ចេញនូវកម្មវិធី ជំរុញការលក់ និងគាំទ្រដៃគូអាជីវកម្មស្ថាបនាទាំងចាស់ និងថ្មីទាំងអស់ ដែលមានគណនីប្រាក់រៀលជាមួយធនាគា ស្ថាបនា។ កម្មវិធីនេះបង្កើតឡើង ដើម្បីលើកកម្ពស់ប្រាក់រៀល និងការទូទាត់ដោយមិនប្រើសាច់ប្រាក់ហើយធ្វើការទូទាត់តាមរយៈការប្រើប្រាស់ ស្ថាបនា KHQR នៅលើកម្មវិធី ស្ថាបនា ទូទាត់ស្ថាបនា KHQR ដែលអនុញ្ញាតឱ្យអាជីវករអាចទទួលការទូទាត់ពីធនាគារក្នុងស្រុក ឬ UPI QRC។ បន្ថែមពីលើនេះ កម្មវិធីនេះ មានគោលបំណងជួយដៃគូអាជីវកម្មឱ្យកាន់តែរីកចម្រើន។ ការផ្តល់ជូននេះ គឺចាប់ផ្តើមពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២៤។

ដៃគូអាជីវកម្មចាស់ និងថ្មី អាចទទួលបានដូចជា៖

  • ប្រាក់ត្រលប់មកវិញ ៤០,០០០ រៀលក្នុងមួយខែសម្រាប់ទទួលការទូទាត់តាមរយៈ KHQR លើ ស្ថាបនា ទូទាត់

  • ប្រាក់ត្រលប់មកវិញ ២០,០០០ រៀលក្នុងមួយខែសម្រាប់ទទួលការទូទាត់តាមរយៈ KHQR លើ ស្ថាបនា QR ធម្មតា

ដើម្បីចូលរួមក្នុងកម្មវិធី ជំរុញការលក់ និងគាំទ្រដៃគូអាជីវកម្មស្ថាបនា ដៃគូអាជីវកម្មទាំងអស់គ្រាន់តែធ្វើតាមជំហានងាយៗដូចខាងក្រោម៖

១. ក្លាយជាដៃគូអាជីវកម្មរបស់ធនាគារ ស្ថាបនា

២ .ប្រើប្រាស់គណនីសន្សំ របស់ធនាគារ ស្ថាបនា ឬ គណនីSelf-BizAccount ជាប្រាក់រៀល។

៣. ទទួលការទូទាត់ចេញពីធនាគារក្នុងស្រុករបស់អតិថិជន ឬ UPI QRC តាមរយៈ ស្ថាបនា KHQR យ៉ាងតិច ២៥ ប្រតិបត្តិការក្នុងមួយខែ ដែលចេញពីអតិថិជនយ៉ាងតិច ១៥ នាក់ផ្សេងៗគ្នា ជាមួយនឹងចំនួនទឹកប្រាក់ទូទាត់យ៉ាងតិច ៨,០០០ រៀលក្នុងមួយប្រតិបត្តិការ។

បន្ថែមពីលើរង្វាន់ដែលផ្ដល់ជូន ដៃគូអាជីវកម្មរបស់ធនាគារ ស្ថាបនាទាំងអស់ក៏អាចរីករាយជាមួយនឹងអត្រាការប្រាក់ខ្ពស់ប្រចាំឆ្នាំរហូតដល់ ២,៥ភាគរយ សម្រាប់ការប្រើប្រាស់ Sathapana Self-BizAccount ជាគណនីសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ។

ដើម្បីទទួលយកការទូទាត់ប្រាក់យ៉ាងរហ័ស និងមានសុវត្ថិភាពពីគ្រប់មធ្យោបាយទូទាត់ ម្ចាស់អាជីវកម្មគ្រប់ទំហំអាចប្រើកម្មវិធីស្ថាបនា ទូទាត់ ដែលកម្មវិធីនេះត្រូវបានរចនាឡើង ដើម្បីឱ្យម្ចាស់អាជីវកម្មទទួលការទូទាត់ បានភ្លាមៗពីមធ្យោបាយទូទាត់បែបឌីជីថលផ្សេងៗដូចជា៖ KHQR Sathapana Rewards Mastercard Visa UPI QRC WeChat និង Alipay ដោយគ្រាន់តែប្រើទូរសព្ធស្មាតហ្វូន។

កម្មវិធី ស្ថាបនា ទូទាត់ ក៏អាចឱ្យអាជីវករបង្កើតគណនីសម្រាប់បុគ្គលិកផ្នែកគិតលុយនៅតាមសាខាហាងនានា តាមដានប្រតិបត្តិការលក់ប្រចាំថ្ងៃ និងអាចឱ្យបុគ្គលិកទទួលធីបបានយ៉ាងងាយស្រួលដោយប្រើមុខងារ Tip។ កម្មវិធី ស្ថាបនា ទូទាត់ ស័ក្តិសមបំផុតសម្រាប់ភោជនីយដ្ឋាន ហាងកាហ្វេ សេវាកម្មធ្វើដំណើរ និងអាជីវកម្មផ្សេងៗជាច្រើនទៀត។

កុំឱ្យឱកាសដ៏ល្អមួយនេះកន្លងផុតទៅឱ្យសោះ! ពង្រីកអាជីវកម្មរបស់អ្នកនៅថ្ងៃនេះជាមួយនឹងសេវាកម្មទូទាត់ប្រាក់របស់ធនាគារ ស្ថាបនា និងគណនី Sathapana Self-BizAccount ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀតពីកម្មវិធី ជំរុញការលក់ និងគាំទ្រដៃគូអាជីវកម្មស្ថាបនា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.sathapana.com.kh/kh/promo-merchant-incentive

អំពី ធនាគារ ស្ថាបនា

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៨ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤,៦០០ នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមាន ១៧៥ សាខា ស្ថាបនា ព្រីមារណ៍ចំនួន និងម៉ាស៊ីនអេធីអឹមជាង ៣៤៩។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា S2Biz ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT Thunes និង វីសា ម៉ាស្ទ័រកាត Western Union Thunes ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។

ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃមីក្រូសហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា ធនាគារ ស្ថាបនាក៏ផ្តល់ជូននូវដំណោះស្រាយទទួលយកការទូទាត់ជាច្រើនតាមរយៈកម្មវិធីដូចជា៖ ស្ថាបនា ទូទាត់ សម្រាប់ដៃគូអាជីវកម្ម Sathapana Gateway Sathapana POS និងសេវាឌីជីថលជាច្រើនទៀត។

ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធី ស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ បន្ថែមពីលើនេះ ធនាគារក៏ទទួលបានពានរង្វាន់ឆ្នើមចំនួន គឺ “Leadership in Credit Card Issuance 2022”** និង “Leadership In Innovation For SME 2022” ពីក្រុមហ៊ុន VISA។ ពានរង្វាន់ទាំងអស់នេះ គឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ៕

អត្ថបទពេញនិយម
អត្ថបទថ្មី