លេខ​ធំ​បន្តិច​ហើយ!​ សង្វៀន​ BTV​ ដាក់​ខ្សែក្រវាត់​ ISKA ​ពិភពលោក​ ៣គ្រឿង​ឲ្យ​កីឡាករ​តំណាង​កម្ពុជា​ប្រកួត​ដណ្ដើម​

  • 2024-04-05 03:40:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់​តែ​ធំ​ និង​អស្ចារ្យ​សង្វៀន​ប្រដាល់​ BTV​ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រកាស​រៀបចំ​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ ISKA​ ពិភពលោក​ចំនួន​ ៣គ្រឿង​ដោយ​មាន​កីឡាករ​ ប៊ុន​ សុធា​ សែន ចន្ទរិទ្ធីគុន និង​ អាលៀ អាសហ្គា​ ប្រកួត​តំណាង​ឲ្យ​កម្ពុជា។​

កីឡាករ ប៊ុន សុធា

លោក​ គង់​ វិសាល​ តំណាង​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ និង​ BTV ​បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​គុន​ខ្មែរ​ ព្រោះ​ស្អែក​នេះ​ជា​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​កម្រិត​ពិភពលោក​ ISKA។​

កីឡាករ អាលៀ អាសហ្គា

អ្នក​រៀបចំ​កម្មវិធី​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ស្ថាប័ន​ ISKA​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ និង​មាន​សមាជិក​ជាង​ ៥០​ប្រទេស​នេះ​ឥលូវ​មាន​វត្តមាន​ពិសេស​ការ​ខ្សែក្រវាត់​នៅ​កម្ពុជា​ហើយ។​ លោក​ជឿជាក់​ថា​ការ​ប្រកួត​ស្អែក​នេះ​នឹង​ធ្វើ​ឲ្យ​គុន​ខ្មែរ​បាន​ផ្សព្វផ្សាយ​ទៅ​កាន់​ពិភពលោក​ និង​អន្តរជាតិ​កាន់​តែ​ស្គាល់​ក្បាច់​គុន​ចំណាស់​ដ៏​យូរលង់​មួយ​នេះ។​

សែន ចន្ទរិទ្ធីគុន

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ Ganzberg Idol Kun Khmer ជំនួបកំពូលអ្នកប្រយុទ្ធគុនខ្មែរអន្តរជាតិ​របស់​សង្វៀន​ BTV​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៧​ ខែ​មេសា​ ឆ្នាំ​២០២៤​ ចាប់​ពី​ម៉ោង​ ៨យប់​តទៅ​នៅ​ក្នុង​ខណ្ឌ​កំបូល​ រាជធានី​ភ្នំពេញ។​ សម្រាប់​សមាសភាព​ដណ្ដើម​ខ្សែក្រវាត់​រួម​មាន​ ប៊ុន​ សុធាន​ ប៉ះ​ អ៊ូម៉ា រេដ វូហ្វ អាលៀ អាសហ្គា ប៉ះ ផនសាវ៉ាន ជេអ័រ និង​ សែន ចន្ទរិទ្ធីគុន ប៉ះ ស៊ីណា​ ឆាលា។​ ក្រៅ​ពី​នេះ​ក៏​មាន​គូ​មិត្តភាព​អន្តរជាតិ​ដូច​ជា​ ទូច​ ដេវីដ​ នី វីរ៉ាផា​ សាន់​ គុន​ខ្មែរ​ ផង​ដែរ៕​

កម្មវិធីប្រកួតស្អែក​នេះ

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី