ស្ងាត់ៗ ហង្ស ម៉ានីតា ត្រៀមចូលរួមសង់ផ្ទះជូនប្រជាពលរដ្ឋជាមួយអង្គការលំនៅឋានមនុស្សជាតិកម្ពុជា

  • 2024-04-05 09:00:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយស្ងប់ស្ងាត់ពីវិស័យសិល្បៈមួយរយៈធំ បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២២ កញ្ញា ហង្ស ម៉ានីតា ត្រៀមត្រឡប់មកចូលរួមការងារសប្បុរធម៌វិញហើយ ដោយនាងនឹងចូលរួមកម្មវិធីមនុស្សធម៌មួយ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។

តាមសេចក្តីប្រកាសជូនដំណឹងរបស់ក្រុមហ៊ុនម៉ូដែលអន្តរជាតិកម្ពុជា (Cambodia International Models) កាលពីពេលថ្មីៗ បានឱ្យដឹងថា កញ្ញា ហង្ស ម៉ានីតា Miss Universe Cambodia 2022, លោក ជា រ៉ាយម៉ុន Mister Glam Humanity 2022 និង កញ្ញា ម៉ៃយ៉ា Miss Queen Cambodia 2023 នឹងមានវត្តមានចូលរួមចំណែកក្នុងការសាងសង់ផ្ទះជូនប្រជាពលរដ្ឋជាមួយអង្គការលំនៅឋានមនុស្សជាតិកម្ពុជា (Habitat for Humanity Cambodia) នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រៅពីវត្តមាន បវរកញ្ញា-បុរសឯកទាំង ៣ ដែលរៀបរាប់ខាងលើ បេក្ខភាពផ្លូវការបវរកញ្ញាភេទទី៣កម្ពុជា ឆ្នាំ២០២៤ និងបេក្ខភាពផ្លូវការបុរសឯកកម្ពុជាឆ្នាំ២០២៤ ក៏បានស្ម័គ្រចិត្តចូលរួមចែករំលែកធ្វើកិច្ចការងារដើម្បីសង្គមជាតិផងដែរ។

សូមជម្រាបថា ជាច្រើនលើកច្រើនសារមកហើយ ដែលក្រុមហ៊ុនម៉ូដែលអន្តរជាតិកម្ពុជា (Cambodia International Models) បានដឹកនាំបវរកញ្ញា-បុរសឯក និង CIM Star ចុះធ្វើការងារសប្បុរសធម៌ផ្សេងៗ តាមអង្គការ សាលារៀន និងទីតាំងផ្សេងៗទៀត។ លោក ម៉ែន និមលរតន៍ សង្ឃឹមថា តាមរយៈសប្បុរសធម៌ដែល CIM ធ្លាប់បានធ្វើកន្លងមក នឹងជាចំណែកចូលរួមជួយឱ្យសង្គមជាតិមានភាពរីកចម្រើន ក៏ដូចជាបំផុសគំនិតឱ្យគ្រប់គ្នាចេះចែករំលែកក្តីស្រលាញ់ចំពោះគ្នាទៅវិញទៅមក។ លោកនៅតែបន្តជំរុញឱ្យបវរកញ្ញា-បុរសឯក និង CIM Star ចូលរួមធ្វើការងារសប្បុរសធម៌បន្តបន្ទាប់ទៀត ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន៕

រូបភាព៖ Cambodia International Models

អត្ថបទ៖ Ah Mouy