ថាសមត្ថភាពសម្ដែងទៅពូកែ បកស្រាយបទចម្រៀងភាសាជាតិ អន្តរជាតិ សាន្ដ កុសុមៈ រឹតតែខ្លាំង
- 2024-12-18 03:04:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថាសមត្ថភាពសម្ដែងទៅពូកែ បកស្រាយបទចម្រៀងភាសាជាតិ អន្តរជាតិ សាន្ដ កុសុមៈ រឹតតែខ្លាំង
ចន្លោះមិនឃើញ
សាន្ដ កុសុមៈ តារាសម្ដែងស្រីលេចធ្លោក្នុងដួងចិត្តមហាជន ហាក់កំពុងតែក្ដោមក្ដាប់ការងារសិល្បៈ ថតរឿង ថតស្ពតពាណិជ្ជកម្មច្រើនហូរហែរ ហើយនេះក៏ដោយសារតែសមត្ថភាពសម្ដែងពិសេសរបស់នាង ហើយមិនត្រឹមអាចសម្ដែងទេសូម្បីតែបកស្រាយបទចម្រៀងទាំងភាសាជាតិ និងអន្តរជាតិ ក៏បានល្អយ៉ាងពីរោះទៀផង។
មួយរយៈចុងក្រោយនេះ បន្ទាប់ពីរវង់ការងារថតរឿង ថតស្ពតច្រើនក្ដីគេសង្កេតឃើញថា កុសុមៈ ឆ្លៀតពេល Cover បទចម្រៀងជាភាសាខ្មែរ និងភាសាបរទេស ដែលធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រ ភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសមត្ថភាពក្នុងការបកស្រាយបទចម្រៀងរបស់នាង គឺពីរោះសំឡេងស្រទន់។
ជាក់ស្ដែងកាលពីថ្មីៗនេះ នាងបានទម្លាក់បទចម្រៀង Cover របស់នាងមួយថ្មីទៀតបទជប៉ុន បន្ទាប់ពីទម្លាក់បទ អង់គ្លេស ដែលមានចំណងជើងថា torisetsu - nishino kana ជាប្រភេទមនោសញ្ចេតនាភាសាស្នេហាជប៉ុន ដែលមួយបទនេះកាន់តែធ្វើឱ្យអ្នកគាំទ្រពេញចិត្តកាន់តែខ្លាំងចំពោះ កុសុមៈ ដោយសារតែសមត្ថភាពនាងមិនធម្មតាទេ មិនថាការងារសម្ដែង ចំណេះដឹងអាចនិយាយបានច្រើនភាសា នៅអាចបកស្រាយបទចម្រៀងបានពីរោះទៀត។
សាន្ដ កុសុមៈ គឺជាតារាសម្ដែងលេចធ្លោមួយនៅក្នុងប្រទេសកម្ពុជា ហើយជាតួស្រីម្នាក់ឧស្សាហ៍លេចមុខក្នុងស្ពតពាណិជ្ជកម្មធំៗជាច្រើនផងដែរ។ កុសុមៈ គឺជាម្ចាស់ជយលាភី ធីតាឯកសង្រ្កានរដូវកាលទី១ ហើយនៅក្នុងរដូវកាលថ្មីនេះនាង បានក្លាយជាគណៈកម្មការនៅក្នុងកម្មមួយនេះផងដែរ៕