Timo Werner ពេញ​ចិត្ត​នឹង​នៅ​បន្ត​លេង​ឲ្យ​ Spurs

  • 2024-04-08 11:45:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Timo Werner ពេញ​ចិត្ត​នឹង​នៅ​បន្ត​លេង​ឲ្យ​ក្លឹប​ Tottenham Hotspure ត​ទៀត​ខណៈ​កុងត្រា​ខ្ចី​ជើង​ពី​ក្លឹប​ Leipzig នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ខាង​មុខ​នេះ​។

Werner ជា​កីឡាករ​របស់​ Leipzig ដែល​ត្រូវ​បាន​ Spurs ខ្ចី​ជើង​កាល​ពី​ដើម​ឆ្នាំ​២០២៤​នេះ​ ជា​មួយ​នឹង​លក្ខខ័ណ្ឌ​ដែល​អាច​មាន​សិទ្ធិ​ទិញ​យក​បាន​ក្នុង​តម្លៃ​ ១៧លាន​អ៊ឺរ៉ូ​។

ក្រោយ​មក​លេង​នៅ​ទី​នេះ​បាន​ជាង​៣ខែ​ Werner ក៏​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា​៖" ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​នឹង​លេង​នៅ​ទី​នេះ​ខ្លាំង​មែន​ទែន​។ ពេញ​ចិត្ត​ជា​មួយ​ការ​លេង​ជា​មួយ​ក្រុម​មួយ​នេះ​ មិត្ត​រួម​ក្រុម​ និង​ទីលាន​មួយ​នេះ​។ ខ្ញុំ​ពិត​ជា​ស្រលាញ់​ទី​នេះ​ណាស់​ "។

កីឡាករ​នេះ​ធ្លាប់​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​កាល​ពី​នៅ​លេង​ឲ្យ​ក្លឹប​ Leipzig កាល​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២០ ដោយ​កាល​ពី​គេ​ចូល​លេង​ការ​ប្រកួត​សរុប​ ១៥៩ប្រកួត​និង​ស៊ុត​ចូល​ ៩៥គ្រាប់​។

បន្ទាប់​មក​ក៏​ផ្លាស់​ទៅ​កាន់​ Chelsea ពី​ឆ្នាំ​២០២០-២០២២ ប៉ុន្តែ​ក្នុង​ពេល​កំឡុង​ពេល​លេង​ឲ្យ​ Chelsea នេះ​គេ​មិន​ទទួល​បាន​លទ្ធផល​ល្អ​នោះ​ទេ​ ព្រោះ​តែ​គេ​មាន​បញ្ហា​ខ្លាំង​ក្នុង​ការ​បញ្ចប់​ទី​ ក្រោយ​មក​គេ​ក៏​បាន​ផ្លាស់​ទៅ​កាន់​ Lepzig វិញ​ហើយ​ក៏​ត្រូវ​បាន​ Spurs ខ្ចី​ជើង​ក្នុង​ឆ្នាំ​នេះ​។

ជិត​៣ខែ​កន្លង​ទៅ​នេះ​ Werner មក​លេង​ឲ្យ​ Spurs បាន​១២ប្រកួត​ហើយ​ដោយ​ស៊ុត​ចូល​បាន​២គ្រាប់​។ នៅ​ខណៈ​នេះ​គេ​រង់​ចាំ​ Spurs សម្រេច​ចិត្ត​ក្នុង​នាំ​យក​គេ​ជា​កីឡាករ​ពេញ​សិទ្ធិ​ក្នុង​រដូវកាល​ខាង​មុខ​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល