Messi ស្ថិតក្នុងចំណោមកីឡាករឈ្នះពាន Ballon D'or ក្នុងវ័យក្មេង និងចាស់ជាងគេបំផុត
- 2024-04-13 05:31:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi ស្ថិតក្នុងចំណោមកីឡាករឈ្នះពាន Ballon D'or ក្នុងវ័យក្មេង និងចាស់ជាងគេបំផុត
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Lionel Messi ជាជើងឯកពាន Ballon D'or ៨ជំនាន់ក្នុងអាជីពជាកីឡាករបាល់ទាត់ជិត២០ឆ្នាំនេះ ដែលធ្វើឲ្យគេបានស្ថិតក្នុងចំណោមកីឡាករឈ្នះពាន Ballon D'or នេះក្នុងវ័យក្មេង និងចាស់ជាងគេបំផុតក្នុងប្រវត្តិសាស្ត្រវិស័យបាល់ទាត់។
Messi បានឈ្នះពាន Ballon D'or នេះជាលើកដំបូងនៅក្នុងឆ្នាំ២០០៩ ក្នុងវ័យ២២ឆ្នាំ ៥ខែ និង៧ថ្ងៃ ដែលធ្វើឲ្យគេក្លាយជាកីឡាករវ័យក្មេងបំផុតលំដាប់ថ្នាក់ទី៣ ឈ្នះពានមួយនេះ ខណៈដែរកីឡាករដែលមានវ័យក្មេងបំផុតឈ្នះពានមួយនេះគឺ ខ្សែប្រយុទ្ធ Ronaldo Nazario ដែលឈ្នះពានក្នុងវ័យ ២១ឆ្នាំ ៣ខែ ៥ថ្ងៃ កាលពីឆ្នាំ១៩៩៧។
ព្រោះតែ Messi ឈ្នះក្នុងពាន Ballon D'or នេះច្រើនដងពេកកីឡាករនេះក៏បានជាប់ចំណាត់ថ្នាក់ជាចំណោមកីឡាករវ័យចំណាស់ជាងគេក្នុងការឈ្នះពាននេះផងដែរ។ កាលពីឆ្នាំ២០២៣កន្លងទៅនេះ Messi ឈ្នះពាននេះម្ដងទៀតបានធ្វើឲ្យគេជាកីឡាករចំណាស់ជាងគេលំដាប់ថ្នាក់ទី២ ដែលបានឈ្នះពាននេះក្នុងវ័យ ៣៦ឆ្នាំ ៤ខែ ៦ថ្ងៃ ខណៈអ្នកឈ្នះពាននេះក្នុងវ័យចំណាស់ជាងគេគឺ Stanley Mathews ដែលជាកីឡាករជើងចាស់ បានឈ្នះពាននេះក្នុងវ័យ ៤១ឆ្នាំ ១០ខែ ១៧ថ្ងៃ។
Messi ជាកីឡាករដ៏ជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដោយគេបានឈ្នះពានតូចធំសម្រាប់ក្លឹប និងខ្លួនឯងអស់ហើយក្នុងអាជីពជាកីឡាករបាល់ទាត់នេះ។ គេធ្លាប់ចូលលេង ៩០៦ប្រកួត និងស៊ុតចូល ៧៣២គ្រាប់៕