រីសត Summer Bay Beach Club & Cabins ផ្ដល់ជូននូវពិធីមង្គលការលក្ខណៈពិសេសតាមមាត់ឆ្នេរដ៏រ៉ូមែនទិកបំផុតនៅក្នុងប្រទេសកម្ពុជា

  • 2024-05-06 04:08:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រីស៊ត Summer Bay Beach Club & Cabins ដែលជាគម្រោងដំបូងគេរបស់ក្រុមហ៊ុន Bay of Lights បានណែនាំទីតាំងសម្រាប់ការរៀបពិធីមង្គលការលក្ខណៈពិសេសតាមមាត់ឆ្នេរដ៏ល្អឥតខ្ចោះ ។ ស្ថិតក្នុងចំណោមតំបន់ធម្មជាតិនៃឧទ្យានជាតិរាម និងនៅតាមបណ្ដោយឆ្នេរដ៏ស្រស់ស្អាត គម្រោងអភិវឌ្ឍន៍លើផ្ទៃដីទំហំ ៩៣៤ ហិកតាមួយនេះ បង្ហាញពីទីតាំងរស់នៅ និងកន្លែងកម្សាន្តលំដាប់ពិភពលោកតែមួយគត់នៅក្នុងខេត្តព្រះសីហនុ រួមមានទាំងបន្ទប់សា្នក់នៅដ៏ប្រណិតចំនួន ៦០ បន្ទប់ អាងហែលទឹក សួនច្បារ កន្លែងស្ប៉ា កីឡាលើទឹក និងសកម្មភាពលេងកម្សាន្តលើឆ្នេរជាដើម ។ រាប់ចាប់ពីការធ្វើពិធីតាមបែបប្រពៃណី ការទទួលភ្ញៀវតាមបែបបស្ចិមប្រទេស រហូតដល់ការសុំរៀបអាពាហ៍ពិពាហ៍, ពិធីមង្គលការលក្ខណៈពិសេសតាមមាត់ឆ្នេរ ឬ Waterfront Weddings គឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់គូស្វាមីភរិយាថ្មីថ្មោង និងភ្ញៀវកិត្តិយសដើម្បីអបអរឱកាសដ៏ពិសេសមួយនេះ ។

កាលពីសប្តាហ៍មុន រីស៊តមាត់ឆ្នេរមួយនេះបានរៀបចំពិធីមង្គលការនៅលើឆ្នេរដ៏ស្រស់ស្អាតដែលមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសចំនួន ៤០០ នាក់ជាមួយនឹងការរៀបចំបង្ហាញការបាញ់កាំជ្រួច ការប្រគំតន្ត្រី អាហារប៊ូហ្វេ និងសាច់អាំងជាមួយនឹងការគយគន់ទស្សនីយភាពថ្ងៃលិចនៅក្នុងខេត្តព្រះសីហនុ ។ ចំណែកភាពល្បីល្បាញរបស់រីស៊តលំដាប់ផ្កាយ មួយនេះគឺដោយសារតែបទពិសោធន៍សម្រាកលំហែកាយ និងកន្លែងកម្សាន្តជាប់មាត់ឆ្នេរជាដើម ហើយលោកអ្នកអាចថតរូប និងវីដេអូ ក៏ដូចជាទេសភាពដ៏ស្រស់បំព្រងជាច្រើនផ្សេងទៀតដើម្បីផ្សព្វផ្សាយពីបរិវេណរីសត រួមទាំងអាងហែលទឹកខ្នាតធំ សួនច្បារ និងផែនៅជាប់មាត់សមុទ្រ ។ រូបភាពកម្មវិធីនៅទីនេះ

លើសពីនេះទៀត ពីរីស៊តទៅកាន់កោះឋានសួគ៌ដូចជា កោះរ៉ុង និងថ្មប៉ប្រះទឹកនៃឧទ្យានជាតិរាម លោកអ្នកចំណាយពេលត្រឹមតែ ៣០ នាទីប៉ុណ្ណោះ ហើយវាជាភាពងាយស្រួលមួយក្នុងការស្វែងរកតំបន់ឆ្នេរសមុទ្រផ្សេងទៀតរបស់កម្ពុជា ។ ចំណែកអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុក៏មានចម្ងាយមិនដល់ ១៤ គីឡូម៉ែត្រផងដែរពីរីស៊តមួយនេះ ស្របពេលដែលបច្ចុប្បន្នក៏មានផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុដែលធ្វើដំណើរមិនដល់ ២ ម៉ោងផង ។

អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Bay of Lights លោក David Richard Dobson បាននិយាយថា "ការរៀបចំពិធីមង្គលការលក្ខណៈពិសេសតាមមាត់ឆ្នេរ ឬ Waterfront weddings នៅរីស៊ត Summer Bay Beach Club & Cabins គឺជាការចាប់ផ្តើមនៃដំណើរដ៏ពិសេសមួយសម្រាប់ពួកយើង។ ទីតាំងមាត់សមុទ្រតែមួយគត់របស់យើង បូករួមភាពរស់រវើកនៃរីសតសម្រាកលំហែកាយ រួមជាមួយនឹងគ្រឿងបរិក្ខារ និងសេវាកម្មជាច្រើន បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់បទពិសោធន៍ផ្នែកបដិសណ្ឋារកិច្ចក្នុងខេត្តព្រះសីហនុ ។ ការរៀបចំពិធីមង្គលការជាលក្ខណៈពិសេសតាមមាត់ឆ្នេរនៅក្នុងប្រទេសកម្ពុជាកំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់ និងជាបទពិសោធន៍ចងចាំដ៏រំភើប ។ នៅពេលដែលគូស្វាមីភរិយាកាន់តែច្រើនជ្រើសរើសគោលដៅរៀបចំពិធីមង្គលការនៅក្នុងប្រទេសកម្ពុជា និងនៅអាស៊ីអាគ្នេយ៍ សេដ្ឋកិច្ចក្នុងស្រុកក៏ទទួលបានអត្ថប្រយោជន៍ផងដែរពីលំហូរនៃភ្ញៀវអន្តរជាតិ ជំរុញទេសចរណ៍ និងសេវាកម្មពាក់ព័ន្ធ"

កុំភ្លេច! ថតរូបអនុស្សាវរីយ៍ជាមួយទូរស័ព្ទ Vivo!

សូមកុំឲ្យខកខានឱកាសដើម្បីអបអរសាទរថ្ងៃពិសេសរបស់អ្នកនៅក្នុងកន្លែងរៀបចំពិធីមង្គលការដ៏រ៉ូមែនទិកបំផុតក្នុងប្រទេសកម្ពុជា ។ សហការជាមួយក្រុមហ៊ុនទូរស័ព្ទ Vivo, ពិធីមង្គលការលក្ខណៈពិសេសតាមមាត់ឆ្នេរ ឬ Waterfront Weddings បានដាក់ចេញកញ្ចប់ពិសេស “V25 Pro Giveaway” ចាប់ពីថ្ងៃទី១ ខែឧសភា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៤ ។ គូស្នេហ៍ ៣ នាក់ដំបូងដែលកក់កញ្ចប់អាពាហ៍ពិពាហ៍នឹងទទួលបានទូរស័ព្ទដៃ Vivo V25 Pro មួយគ្រឿងដោយឥតគិតថ្លៃ ដោយគ្រាន់តែនិយាយថា "ខ្ញុំនឹងរៀបពិធីមង្គលការ" នៅរីសត Summer Bay Beach Club & Cabins ដើម្បីបំពេញក្តីស្រមៃរបស់គូស្វាមីភរិយាថ្មីៗ ។

សម្រាប់ព័ត៌មានលម្អិត និងព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.bayoflights-entertainment.com

Paula Yous
Partnerships & PR Manager

+855 (0) 81 662 097

paula.yous@bol-entertainment.com

អត្ថបទថ្មី