អ្នកគាំទ្របើកភ្នែកធំៗ ក្រោយដឹងតម្លៃកាបូបទឹកកក និងការរចនាយ៉ាងប្រណិតដែល Camila Cabello កាន់ចូលរួមកម្មវិធី Met Gala

  • 2024-05-09 02:19:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Camila Cabello ក្លាយជាទៅចំណាប់អារម្មណ៍របស់មហាជន បន្ទាប់ពីតារាស្រីរូបកាន់កាបូបទឹកកកស្អាតប្លែកខុសគេចូលរួមក្នុងកម្មវិធី Met Gala Red Carpet ២០២៤ កាលពីយប់ថ្ងៃទី ៦ ឧសភា ថ្មីៗនេះ។

នៅក្នុងរាត្រីដ៏អស្ចារ្យ Met Gala Red Carpet ២០២៤ នេះអ្នករៀបចំកម្មវិធីនេះបានជ្រើសរើសប្រធានបទ "The Garden of Time" និង "Sleeping Beauties: Reawakening Fashion” ទើបសង្កេតឃើញថាតារាជាច្រើនបង្ហាញពីឈុតរបស់ខ្លួនយកលំនាំបែបធម្មជាតិពីប្រធានបទនេះ។ ក្នុងនោះ Camila Cabello បង្ហាញវត្តមានក្នុងឈុតរ៉ូបដែលមានទម្ងន់ដល់ទៅ ១៥ផោន ច្នៃឡើងយ៉ាងប្រណិតជាត្បូងគ្រីស្តាល់ ២៥០០០គ្រាប់ ពេញមួយតួខ្លួននាង

អ្វីដែលកាន់តែពិសេស និងជាទីចាប់អារម្មណ៍គ្រប់គ្នានោះគឺ កាបបូបដៃមានរាងដូចជាទឹកកក បង្កប់ជាមួយកុលាបក្រមួយទង ស្អាតប្លែកភ្នែក។ ឃើញដុំទឹកកកមានកុលាបមួយទងធម្មតាបែបនេះ បើក្រឡេកទៅមើលតម្លៃវិញគឺមិនធម្មតានោះទេ មានតម្លៃរហូតដល់ទៅ ២២.៥ម៉ឺនដុល្លារ

ដើម្បីលេចចេញជាកាបូបដ៏ប្រណិតមួយនេះបាន គេត្រូវចំណាយពេល ៨៥ម៉ោង ធ្វើដោយដៃ និងសាច់កាបូបយកទឹកពី NEVAS នៅប្រទេសអាឡឺម៉ង់ និងផ្កាកុលាបធ្វើដោយដៃជាមួយនឹងខ្សែមានសុទ្ធ 18k តុបតែងដោយពេជ្រកាត់យ៉ាងល្អឥតខ្ចោះដែលមានទំងន់ ០.៥០ ការ៉ាត់

ប្រភព៖ people.cn   អត្ថបទ៖ កេសរ