កិច្ចសម្ភោធនិងការផ្តល់ព័ត៌មានជាផ្លូវការស្ដីពីការប្រកួតកីឡាអន្តរជាតិរបស់សាលាអន្តរជាតិ SCIA

  • 2024-05-27 04:36:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលាអន្តរជាតិសិង្ហបុរី (កម្ពុជា) SCIA នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នេះ បានរៀបចំកិច្ចសម្ភោធនិងការផ្តល់ព័ត៌មានជាផ្លូវការ ស្ដីពី ការប្រកួតកីឡាអន្តរជាតិរបស់សាលាអន្តរជាតិ SCIA ដោយមានកីឡាចំនួន០៣ប្រភេទគឺ កីឡាបាល់ទាត់ កីឡាបាល់ទះ និងកីឡាបាល់បោះ ដោយមានការចូលរួមពីបណ្ដាសាលាជាច្រើនផងដែរ។ ការប្រកួតនេះនឹងរៀបចំប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ។

ក្នុងកម្មវិធីផ្តល់ព័ត៌មានស្ដីពីការប្រកួតកីឡាអន្តរជាតិនេះមានការអញ្ជើញចូលរួមពី លោក ផន សុខ នាយកផ្នែកកីឡាទូទៅ នៃក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, នាយកសាលា សារព័ត៌មានជាតិ និងអន្តរជាតិ ពិសេសសិស្សានុសិស្សដែលជាកីឡាករ កីឡាការិនី ដែលបានរៀបចំឡើងនៅសាលាអន្តរជាតិសិង្ហបុរី (កម្ពុជា) SCIA រាជធានីភ្នំពេញ។

លោក Jeff Tan បានថ្លែងថា ការប្រកួតប្រជែងនេះមិនគ្រាន់តែការប្រកួតដើម្បីឈ្នះចាញ់នោះទេ តែជាការប្រកួតមួយដែលប្រារព្ធឡើងដោយរួមបញ្ចូលនូវសហគមន៍ទាំងសាលាអន្តរជាតិ និងសាលាសាធារណៈ ហើយព្រឹត្តិការណ៍នេះគឺជាឱកាសមួយសម្រាប់ពួកយើងក្នុងការសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក និងសម្រុញព្រំដែននៃសក្តានុពលរបស់យើង ខណៈដែលកីឡាជាថាមពលពិសេសក្នុងការបំបែកឧបសគ្គ ពង្រឹងមិត្តភាព និងកសាងភាពជាដៃគូក្នុងសហគមន៍ផងដែរ។

លោកបានបន្ថែមថា លោកចង់ លើក ទឹក ចិត្ត អ្នក ចូល រួម ទាំង អស់ ឱ្យ ប្រកាន់ យក ស្មារតី នៃ ការ លេង ដោយ យុត្តិធម៌ ការ គោរព និង ការ ធ្វើ ការ ងារជា ក្រុម ដោយចងចាំថា ការប្រកួតប្រជែងនេះមិនមែនគ្រាន់តែជាការឈ្នះនោះទេ ប៉ុន្តែជាការផ្តល់នូវការខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព គាំទ្រមិត្តរួមក្រុមរបស់អ្នក និងរីករាយជាមួយបទពិសោធន៍ថ្មីនេះ។

លោក ផន សុខ នាយកផ្នែកកីឡាទូទៅ នៃក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងកោតសរសើរដល់លោក Jeff Tan ព្រមជាមួយសហការីទាំងអស់ ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យកីឡានៅកម្ពុជាក្នុងសាលារៀន ដែលមិនត្រឹមជាផ្នែកមួយជំរុញលើកកម្ពស់ចំពោះសុខភាព កាយសម្បទា បង្កើនសមត្ថភាពកីឡាជំនាញនោះទេ ប៉ុន្តែកីឡានេះជាព្រឹត្តិការណ៍ដែលបង្ហាញនូវសប្បាយរីករាយ បង្កើននូវសាមគ្គីភាព មិត្តភាព វីរភាព និងការគោរពគ្នាទៅវិញទៅមក។

លោកបានបន្តថា៖ «ខ្ញុំសូមស្វាគមន៍ អបអរសាទរនិងវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់សាលាអន្តរជាតិ SCIA ក្នុងដំណើរការរៀបចំការប្រកួតកីឡាលក្ខណៈអន្តរជាតិឆ្នាំ២០២៤នេះ ស្របតាមស្ដង់ដារបច្ចេកទេសនៃការប្រកួតនេះ និងការចូលរួមបានគ្រប់ជ្រុងជ្រោយ ជាពិសេសដោយមានការគាំទ្រ និងការចូលរួម ពីសហព័ន្ធកីឡាបាល់បោះ កីឡាបាល់ទាត់ និងសហព័ន្ធកីឡាបាល់ទះកម្ពុជា ជាពិសេសគឺការចូលរួមពីក្មួយៗដែលជាសិស្សានុសិស្សកីឡាករ កីឡាការនី ដែលមិនត្រឹមតែមានការចូលរួមពីសាលាឯកជននោះទេ ក៏មានការចូលរួមពីបណ្ដាសាលារដ្ឋផ្សេងទៀតផងដែរ»

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧបត្ថម្ភ និងដៃគូដ៏គួរឱ្យគោរពសម្រាប់ការប្រកួតនេះដូចជា៖ ក្រុមហ៊ុន adidas, HONOR, Legend, អ៊ីនដូមី, LM Car, SSMC និងដៃគូរគាំទ្រដូចជា៖ ក្រុមហ៊ុន AIA, Germagic, Tiger Power, Starbalm, Boncafe, KBL, Eleven One Kitchen

ការគាំទ្រទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់វិស័យកីឡា និងការរួបរួមនៅក្នុងសហគមន៍របស់យើង។ យើងខ្ញុំសូមអញ្ជើញអ្នកទាំងអស់គ្នាឱ្យចូលរួមជាមួយយើងនូវការប្រកួតដែលចាប់ផ្តើមនៅថ្ងៃទី១៥ ខែមិថុនាខាងមុខនេះ ដើម្បីអបអរសាទរនូវស្មារតីកីឡា និងមិត្តភាព។

សូមចូលរួមជាមួយពួកយើងនូវលើដំណើរការដ៏រំភើបនៃឧត្តមភាពកីឡានេះ

អត្ថបទថ្មី