យ៉ែម ស្រីពេជ្រ លេងមួយក្បាច់នេះ កាន់តែធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់

  • 2024-05-29 02:59:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈពេលដែលមហាជនជាច្រើននាក់កំពុងឆ្ងល់ ចោទសំនួរគ្រប់គ្នាថាតើធៀបការដែលសិល្បករសិល្បការិនី បានបង្ហោះនោះជាអាពាហ៍ពិពាហ៍ពិតប្រកាដរបស់តារាសម្ដែង និងជាពិធីការិនី យ៉ែម ស្រីពេជ្រ ជាមួយ ពូណុយ ឬយ៉ាងណា ស្រាប់តែសាមីខ្លួន ស្រីពេជ្រ បញ្ចេញវីដេអូមួយថ្មីកាន់តែធ្វើឱ្យមហាជនចង់ដឹងកាន់តែខ្លាំង។

កាលពីរសៀលថ្ងៃទី ២៨ ម្សិលមិញនេះ សិល្បករសិល្បការិនីជាច្រើនដួងបាននាំគ្នាបង្ហោះធៀបការ និងភ្ជាប់ជាមួយពាក្យពេចន៍ទៅកាន់សាមីខ្លួនម្ចាស់ដើមការគឺ យ៉ែម ស្រីពេជ្រ និង ពូណុយ ដែលជាហេតុធ្វើឱ្យបណ្ដាញសង្គមផ្ទុះកក្រើកតែម្ដង។

បន្ទាប់មានមហាជនសួនាំទាក់ទងនិងអាពាហ៍ពិពាហ៍នេះច្រើនពេក ស្រីពេជ្រ ក៏បានបង្ហោះសារមួយឆ្លើយតបថានាងនឹងព្យាយាមឆ្លើយតបទៅវិញ។ “ជម្រាបសួរបងប្អូនទាំងអស់គ្នា ដោយហេតុថាមានបងប្អូនឆាតផងខលផង អធ្យាស្រ័យណាដែលខ្ញុំឆ្លើយអត់អស់ព្រោះច្រើនពេក តែខ្ញុំនិងព្យាយាមឆ្លេីយឆាតបងប្អូនណា អរគុណចាសដោយក្ដីអនុគ្រោះ” ស្រីពេជ្រ ថ្លែង៖។

ប៉ុន្មានម៉ោងក្រោយដែល ស្រីពេជ្រ បង្ហោះខាងលើនេះ នាងក៏បានទម្លាក់វីដេអូថ្មីមួយទៀត ដែលកាន់តែធ្វើឱ្យមហាជនជ្រួលច្របល់ចង់ដឹងការពិត។ ដោយក្នុងវីដេអូនោះគឺបង្ហាញពីសកម្មភាពផ្អែមល្ហែមរវាងនាងនិងពូណុយ អំឡុងពេលធ្វើការរួមគ្នា។

ទោះជាយ៉ាងណាក៏ដោយមហាជនមួយចំនួននៅតែគិតថា សកម្មភាពទាំងនេះគឺគ្មានអ្វីក្រៅពីសម្ដែងលែងទេ(Prank) ហើយខ្លះទៀតក៏បញ្ចេញមតិផ្សេងៗគ្នាជាច្រើន ដូច្នេះការពិតឬយ៉ាងណាមានតែចេញមាត់សាមីខ្លួន ថាពិត ឬក៏អត់ពិត៕

អត្ថបទ៖ កេសរ