មាត់បដិសេធមិនបកស្រាយ យ៉ែម ស្រីពេជ្រ បែរជាបង្ហោះវីដេអូផ្អែមល្អែម ធ្វើឱ្យអ្នកគាំទ្ររឹតតែសង្ស័យ
- 2024-05-29 03:58:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាត់បដិសេធមិនបកស្រាយ យ៉ែម ស្រីពេជ្រ បែរជាបង្ហោះវីដេអូផ្អែមល្អែម ធ្វើឱ្យអ្នកគាំទ្ររឹតតែសង្ស័យ
ចន្លោះមិនឃើញ
ដំណឹងរៀបការរបស់តារាសម្តែង យ៉ែម ស្រីពេជ្រ និងតារាកំប្លែង ពូណុយ នៅតែជាទីចាប់អារម្មណ៍ពីទស្សនិកជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដោយពួកគេនៅតែដាក់ចម្ងល់ថា រឿងនេះជាការពិត ឬគ្រាន់តែជាយុទ្ធសាស្ត្រសម្រាប់ការថតកម្មវិធីតែប៉ុណ្ណោះ។
មកទល់ពេលនេះ គេនៅពុំទាន់ឃើញសាម៉ីខ្លួនទាំងពីរចេញមុខបកស្រាយអ្វីជុំវិញរឿងត្រៀមចូលរោងការនេះឡើយ ផ្ទុយទៅវិញ ស្រីពេជ្រ បែរជាបង្ហោះសារខ្លីមួយថា «ជម្រាបសួរបងប្អូនទាំងអស់គ្នា ដោយហេតុថាមានបងប្អូនឆាតផងខលផង អធ្យាស្រ័យណាដែលខ្ញុំឆ្លើយអត់អស់ព្រោះច្រើនពេក តែខ្ញុំនិងព្យាយាមឆ្លើយឆាតបងប្អូនណា អរគុណចាសដោយក្ដីអនុគ្រោះ»។
មិនយូរប៉ុន្មាន ក្រោយបដិសេធចំៗមិនបកស្រាយរឿងធៀបការពណ៌ទឹកមាស ពិធីការនីកម្មវិធី អ្នកជិតខាង បានបង្ហោះវីដេអូខ្លីមួយបង្ហាញពីអនុស្សាវរីយ៍រវាងនាង និង ពូណុយ អំឡុងពេលថតកម្មវិធី ថែមទាំងដាក់ caption ថា «finally» ធ្វើឱ្យអ្នកគាំទ្ររឹតតែសង្ស័យលើទំនាក់ទំនងអ្នកទាំងពីរថា ពិត ឬមិនពិត?
យ៉ាងណាមិញ នេះមិនមែនជា caption ដើមដែល ស្រីពេជ្រ បង្ហោះភ្ជាប់ជាមួយវីដេអូនេះឡើយ ដោយ caption ដំបូងនាងបានរៀបរាប់ថា «មិនចេះធុញទោះចួបមុខរាល់ថ្ងៃ មិនចេះធុញ ទោះនិយាយគ្នាយូរ»។
គេពុំដឹងនោះឡើយថា ហេតុអ្វីទើប កញ្ញា យ៉ែម ស្រីពេជ្រ ធ្វើការផ្លាស់ប្តូរ caption ដើមមកប្រើពាក្យ «finally» ជំនួសវិញ? ប៉ុន្តែអ្វីដែលប្រាកដ គឺនាងបានប្រើប្រាស់វីដេអូផ្អែមល្អែមនេះជំនួសឱ្យការបកស្រាយ ខណៈដែល ពូណុយ គ្មានប្រតិកម្មអ្វីជុំវិញរឿងកំពុងផ្ទុះលើបណ្តាញសង្គមនេះឡើយ ធ្វើឱ្យដំណឹងរឿងរៀបការនាដើមខែមិថុនាខាងមុខ នៅតែជារឿងស្រពិចស្រពិលមិនទាន់អាចជឿទុកចិត្តបាន៕