កូនពៅឈឺហើយ! Ningning ខំឡើងអស់ខ្យល់ពេក ឥឡូវត្រូវចូលពេទ្យជាបន្ទាន់
- 2024-06-03 02:18:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនពៅឈឺហើយ! Ningning ខំឡើងអស់ខ្យល់ពេក ឥឡូវត្រូវចូលពេទ្យជាបន្ទាន់
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ០២ ខែមិថុនា ក្រុមហ៊ុន SM បានប្រកាសថា Ningning មិនអាចចូលរួមបង្ហាញមុខជាមួយនឹងសមាជិកក្រុម ក្នុងកម្មវិធី "K-Wave Concert Inkigayo” នៅទីក្រុង Incheon បានទេ។
ក្រុមហ៊ុនបានបញ្ជាក់ដូចខាងក្រោម៖
«សួស្ដីនេះគឺ SM
ពួកយើងសូមជម្រាបដំណឹងជូនថា Ningning (សមាជិក asepa) នឹងមិនអាចចូលរួមសម្ដែងក្នុងការប្រគំតន្ត្រី K-Wave ថ្ងៃនេះបានទេ។
ក្នុងពេលហាត់សម Ningning ស្រាប់តែមានអាការៈហេវហត់អស់កម្លាំង ខ្សោះៗ ដូច្នេះភ្លាមៗនាងក៏បានប្រញាប់ទៅមន្ទីរពេទ្យភ្លាមៗ ហើយវេជ្ជបណ្ឌិត បានណែនាំឲ្យនាងសម្រាកឲ្យបានពេញលេញ រហូតដល់មានកម្លាំងកំហែងវិលទៅសភាពដើមវិញ។
ដូច្នេះ យើងសូមជម្រាបថា Ningninf នឹងពុំអាចចូលរួមសម្ដែងសម្រាប់កម្មវិធី K-wave បានទេ ហើយយើងសូមអភ័យទោសដែលធ្វើឲ្យអ្នកគាំទ្រទាំងអស់បារម្ភនឹងព័ត៌មាននេះ។
យើងយកចិត្តទុកដាក់លើសុខភាព និងសុវត្ថិភាពរបស់តារាជាសំខាន់ ហើយយើងនឹងប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីធានាជូនថា នាងនឹងអាចផ្ដោតលើការថែខ្លួនដើម្បីជាសះស្បើយឡើងវិញ។ សូមអរគុណ»៕