ធនាគារ ស្ថាបនា ដាក់សម្ពោធសាខាថ្មីជាផ្លូវការ សាខាខេត្តព្រះសីហនុ ដើម្បីនាំមកនូវប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែងាយស្រួលជូនអតិថិជន
- 2024-06-03 03:37:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធនាគារ ស្ថាបនា ដាក់សម្ពោធសាខាថ្មីជាផ្លូវការ សាខាខេត្តព្រះសីហនុ ដើម្បីនាំមកនូវប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែងាយស្រួលជូនអតិថិជន
ចន្លោះមិនឃើញ
ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជាបានដាក់សម្ពោធសាខាថ្មី សាខាខេត្តព្រះសីហនុ ដែលជាទីតាំងមានសក្តានុពលក្នុងប្រទេសកម្ពុជា។ ការបើកដំណើរការសាខាខេត្តព្រះសីហនុ នេះបង្ហាញយ៉ាងច្បាស់ពីការបន្តពង្រីកប្រតិបត្តិការអាជីវកម្មរបស់ ធនាគារ ស្ថាបនា នៅទីតាំងសំខាន់ៗ ដើម្បីបន្តផ្តល់នូវប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែងាយស្រួល និងពង្រឹងលទ្ធភាពក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជន និងម្ចាស់អាជីវកម្មឱ្យកាន់តែទូលំទូលាយ។
ដើម្បីអបអរសាទរនូវពិធីបើកសម្ពោធសាខាថ្មីជាផ្លូវការ ធនាគារ ស្ថាបនា បានធ្វើកម្មពិធីកាត់ខ្សែបូនៅសាខាខេត្តព្រះសីហនុ។ ពិធីសម្ពោធនេះប្រារព្ធឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ លោក ឯក សុផុន ប្រធានសាខា ធនាគារជាតិ នៃកម្ពុជា ខេត្តព្រះសីហនុ និងលោក Iwasa Tomoyuki ប្រធាននាយកប្រតិបត្តិស្តីទី នៃធនាគារ ស្ថាបនា ភីអិលស៊ី។
លោក Iwasa Tomoyuki ប្រធាននាយកប្រតិបត្តិស្តីទី នៃធនាគារ ស្ថាបនា ភីអិលស៊ី បានមានប្រសាសន៍ថា “យើងពិតជាមានសេចក្តីរំភើបរីករាយយ៉ាងក្រៃលែងដែលបានបើកដំណើរការសាខាថ្មីជាផ្លូវការនៅខេត្តព្រះសីហនុ។ ការបើកសាខាថ្មីនេះ គឺជាសាខាទី ១៧៥ ដែលបង្កើតឡើងដើម្បីផ្តល់សេវាធនាគារយ៉ាងពេញលេញជូនអតិថិជន និងសហគមន៍ទាំងមូលក្នុងប្រទេសកម្ពុជា។ តាមរយៈសាខាថ្មីនេះ យើងក៏ទទួលបានឱកាសក្នុងការផ្តល់ជូននូវប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែងាយស្រួល ដែលអនុញ្ញាតឱ្យអតិថិជនប្រើប្រាស់សេវាហិរញ្ញវត្ថុជាមួយនឹងផលិតផល និងសេវាធនាគារដ៏សម្បូរបែបបានយ៉ាងមានប្រសិទ្ធភាពខ្ពស់”។
សូមគូសបញ្ជាក់ផងដែរថា ធនាគារ ស្ថាបនា សាខាខេត្តព្រះសីហនុ ស្ថិតនៅក្នុងខេត្តដ៏ធំមួយនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាទីតាំងយុទ្ធសាស្រ្ដក្នុងការពង្រឹងនូវវត្តមានរបស់ខ្លួននៅតាមបណ្ដាខេត្តសំខាន់ៗ ក៏ដូចជាផ្ដល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលសមស្របតាមតម្រូវការរបស់អតិថិជនក្នុងតំបន់។ ក្នុងនោះផងដែរ យើងមានផលិតផល និងសេវាធនាគារដ៏សម្បូរបែបជូនដល់អតិថិជនរួមមាន៖ គណនីសន្សំឆ្លាតវៃ កម្មវិធីស្ថាបនា ម៉ូបាល ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន ស្ថាបនា ប័ណ្ណឥណទាន ស្ថាបនា នារី សេវាផ្ទេរប្រាក់ទៅក្រៅប្រទេស អេធីអឹម ២៤/៧ ម៉ាស៊ីនដាក់ប្រាក់ និងធនាគារស្វ័យប្រវត្តិ ២៤/៧ រួមជាមួយបរិក្ខារទំនើបៗជាច្រើនទៀត។ លើសពីនេះទៅទៀត ធនាគារ ស្ថាបនា ផ្តល់ជូនអតិថិជនដែលជាម្ចាស់អាជីវកម្ម ម្ចាស់សហគ្រាសធនតូច និងមធ្យម នូវសេវាកម្មទូទាត់ប្រកបដោយសុវត្ថិភាព ទំនុកចិត្តខ្ពស់ និងភាពច្នៃប្រឌិត ដែលអនុញ្ញាតឱ្យម្ចាស់អាជីវកម្ម ទាំងអស់ពង្រីកអាជីវកម្ម និងគ្រប់គ្រងប្រតិបត្តិការរបស់ពួកគាត់ប្រកបដោយប្រសិទ្ធភាព។ សាខាថ្មីនេះក៏មានបុគ្គលិកបម្រើសេវាកម្មអតិថិជនសម្រាប់ជួយសម្រួលដល់អតិថិជនជនជាតិចិនផងដែរ៕
អំពី ធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៨ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.៤០០ នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខា ១៧៥ សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ៣៤៨។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា S2Biz ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT Thunes និងវីសា ម៉ាស្ទ័រកាត Western Union Thunes ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។
ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃមីក្រូសហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា ធនាគារ ស្ថាបនាក៏ផ្តល់ជូននូវដំណោះស្រាយទទួលយកការទូទាត់ជាច្រើនតាមរយៈកម្មវិធីដូចជា៖ Sathapana Tutort សម្រាប់ដៃគូអាជីវកម្ម Sathapana Gateway Sathapana POS និងសេវាឌីជីថលជាច្រើនទៀត។
ក្នុងឆ្នាំ ២០២២ ធនាគារ ស្ថាបនា ទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ2022 និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធី ស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។
ក្នុងឆ្នាំ ២០២៣ ធនាគារ ស្ថាបនា ទទួលបានពានរង្វាន់ឆ្នើមចំនួន ៣ ពីក្រុមហ៊ុនម៉ាស្ទ័រកាតដូចជា ពានរង្វាន់ “First Launch in Market 2023”ក្នុងការដាក់ឱ្យដំណើរការប័ណ្ណ CSS co-badged មុនគេ ពានរង្វាន់ “Leadership in Debit Growth 2023” លើការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប និងពានរង្វាន់ “Innovation Breakthrough 2023” លើការបើកដំណើរការមុខងារ Tap on Phone៕