ឯកឧត្ដម ចាប តូ ៖​ ជនមានពិការភាពត្រូវបង្កើតចំណេះ ជំនាញថ្មី ដើម្បីប្ដូរយកលុយជាជាងសុំទាន

  • 2024-06-04 08:59:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានពិការភាពតាំងពីកំណើត ឯកឧត្ដម ចាប តូ បានយល់ច្បាស់ពីការលំបាករបស់ជនពិការដូចគ្នា។ តាមរយៈវីដេអូខ្លីផលិតដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្ដមបានលើកទឹកចិត្ដឲ្យជនមានពិការភាពគ្រប់រូបបង្កើតចំណេះថ្មី ដើម្បីរកលុយ ជាជាងដើរសុំទាន។

អតីតប្រធានសមាគមតន្ដ្រីសំនៀងជនពិការ និងបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច ឯកឧត្ដម ចាប តូ មានប្រសាសន៍ថា រូបលោកផ្ទាល់ក៏ធ្លាប់រងនូវពាក្យពេបជ្រាយ និងបំបាក់ទឹកចិត្ដដែរ។ ប៉ុន្ដែដោយឆ្លងកាត់នូវភាពឈឺចាប់ទាំងនេះ ទើបឯកឧត្ដមនៅរក្សាក្ដីប្រាថ្នាចង់ឃើញជនមានពិការភាពនៅកម្ពុជាទាំងអស់មានឱកាសការងារល្អៗ និងមុខរបរសមរម្យ។

ឯកឧត្ដម ចាប តូ៖ “ខ្ញុំមានពិការភាពតាំងពីកំណើតលំបាកខ្លាំងណាស់…អីចឹងខ្ញុំយល់ពីបញ្ហានេះ ប៉ុន្ដែខ្ញុំមិនចង់ឃើញពួកគាត់(ជនពិការ) ទៅសុំទានទេ ចង់ឃើញពួកគាត់យកពិការភាពរបស់ពួកគាត់ទៅប្ដូរសមត្ថភាព ដើម្បីរកថវិកាបានវិញ”។

ជុំវិញការលើកឡើងរបស់ឯកឧត្ដម ចាប តូ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានបង្ហោះវីដេមួយស្ដីពីឱកាសការងារ និងការលើកទឹកចិត្ដពីសង្គមចំពោះជនមានពិការភាព។ ខាងក្រោមនេះ ជាវីដេអូ ពិស្ដារ៖

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី