មានគណនីច្រើន អ៊ីចឹងក៏ត្រូវចាំ password ច្រើនដែរ! តែតិចទៀតលែងពិបាកហើយសម្រាប់​អ្នកប្រើ iPhone

  • 2024-06-07 04:13:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple គ្រោង​នឹងបញ្ចេញ App ថ្មីមួយឈ្មោះ Password សម្រាប់ប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី iOS 18, iPadOS 18 និង macOS 15។

App នេះ នឹងជួយឱ្យអ្នកប្រើប្រាស់​ដែលមានគណនីច្រើនដូចជា បណ្តាញសង្គម អ៊ីមែល វេបសាយ ដើម្បីអាចរក្សាទុក និងប្រើប្រាស់ Password របស់ខ្លួន​ប្រកបដោយសុវត្ថិភាពខ្ពស់។

App ថ្មីនេះ នឹងត្រូវគ្រប់គ្រងដោយ iCloud Keychain ដែលជាប្រព័ន្ធ​គ្រប់គ្រង password ប្រើប្រាស់​ដោយ Apple ក្នុងការ sync ព័ត៌មាន password និងគណនី រវាងឧបករណ៍​ជាច្រើន។ វាក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់​ អាច​ទាញយក password ចេញពីសេវាផ្សេងៗ ហើយក៏គាំទ្រ​ដល់​លេខកូដ verify ផងដែរ។

លក្ខណៈពិសេសរបស់ App ថ្មីនេះមួយទៀត គឺ​វា​មានមុខងារ​កំណត់ប្រភេទ password ផ្សេងៗរបស់​អ្នកប្រើប្រាស់ ដូចជា​ គណនី, Wi-Fi និង Passkey ជាដើម។ មិនតែប៉ុណ្ណោះ នៅពេល​អ្នកប្រើប្រាស់​ចូលទៅកាន់វេបសាយ ឬ App ណាមួយដែលតម្រូវឱ្យដាក់ password គឺវានឹងបំពេញ​លេខ password មកអូតូតែម្តង។

គួរដឹងថា Apple គ្រោងនឹង​បញ្ចេញ iOS 18 និង macOS 15 នៅក្នុងព្រឹត្តិការណ៍ WWDC 2024 ដែលធ្វើឡើងនៅថ្ងៃទី១០ ខែមិថុនាខាងមុខនេះ៕

អត្ថបទ៖ សំភី