ម្ចាស់​ពាន​សម្ដេច​តេជោ​ ៣ជំនាន់​ លោក​ សំ​ វ៉ាន់ដេត​ បើក​ភ្លើង​ខៀវ​ដល់​បណ្ដា​ក្លឹប​ចង់​ឲ្យ​លោកដឹកនាំ​អាច​ចរចា​គ្នា​បាន​

  • 2024-06-10 07:16:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ពាន​រង្វាន់​សម្ដេច​តេជោ​ ៣ជំនាន់​ លោក​ សំ​ វ៉ាន់ដេត​ បង្ហាញ​អារម្មណ៍​ចង់​វិល​ចូល​វិស័យ​បាល់ទាត់​វិញ​ក្រោយ​បាត់​មុខ​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​ ខណៈ​ពេល​នេះ​បើក​ភ្លើង​ខៀវ​ដល់​បណ្ដា​ក្លឹប​បាល់ទាត់​ណា​ចង់​ឲ្យ​លោក​ទៅ​ដឹកនាំ​អាច​ជជែក​ចរចា​គ្នា​បាន។​

លោក​ សំ​ វ៉ាន់ដេត​ បង្ហាត់​កន្លងទៅ

លោក​ សំ​ វ៉ាន់ដេត​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​វិស័យ​បាល់ទាត់​នេះ​គឺ​លោក​ស្រឡាញ់​ និង​ចូល​ចិត្ត​ខ្លាំង​មែនទែន​ ពោល​បច្ចុប្បន្ន​នេះ​បើ​ទោះ​ជា​មិន​សូវ​បង្ហាញ​មុខ​ក្នុង​កម្មវិធី​តូច​ធំ​ ឬ​លើ​បណ្ដាញ​សង្គម​ផ្សេងៗ​យ៉ាងណា​ក្ដី​ ប៉ុន្តែ​លោក​បាន​លេង​កីឡា​ជា​ប្រចាំ​ និង​មាន​ក្រុម​ជា​ច្រើន​ទៀតផង។​

លោក​ សំ​ វ៉ាន់ដេត​ បង្ហាត់​កន្លងទៅ

ពាក់ព័ន្ធ​ទៅ​ហ្នឹង​ការ​ដឹកនាំ​ក្រុម​បាល់ទាត់​វិញ​លោក​ សំ​ វ៉ាន់ដែត​ លើក​ឡើង​ថា​ លោក​មាន​បំណង​ចង់​វិល​ចូល​ប្រឡូក​វិញ​ ព្រោះ​តែ​ចិត្ត​ស្រឡាញ់​ និង​ស្ដាយ​នូវ​ចំណេះដឹង​ បទ​ពិសោធ​ ជា​ច្រើន​ដែល​ខ្លួន​មាន​ក៏​ដូច​ជា​បាន​សិក្សា​នៅ​អន្តរជាតិ​ជា​ដើម។​ អតីត​គ្រូ​បង្វឹក​របស់​ក្លឹប​ព្រះខ័នរាជស្វាយរៀង​ខាង​លើ​នឹង​ស្វាគមន៍​ចំពោះ​បណ្ដា​ក្លឹប​នានា​នៅ​កម្ពុជា​ដែល​មាន​បំណង​ចង់​ឲ្យ​លោក​ទៅ​ដឹកនាំ​គឺ​អាច​ទំនាក់ទំនង​មក​លោក​ដើម្បី​ជជែក​គ្នា។​

លោក​ សំ​ វ៉ាន់ដេត​ បង្ហាត់​កន្លងទៅ

ការ​ចង់​វិល​ចូល​ក្នុង​វិស័យ​បាល់ទាត់​នេះ​ដែរ​គឺ​លោក​ចង់​ចូលរួម​អភិវឌ្ឍន៍​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ឲ្យ​មាន​ការ​រីកចម្រើន​បន្ថែម​ទៀត​ ព្រោះ​មើល​ឃើញ​ថា​កីឡា​មួយ​នេះ​ហាក់​មិន​សូវ​លេចធ្លោ​ ឬ​ឈាន​ទៅ​កាន់​កម្រិត​អន្តរជាតិ​នោះ​ទេ។​

លោក​ សំ​ វ៉ាន់ដេត​ បង្ហាត់​កន្លងទៅ

រំលឹក​ដែរ​ថា​ លោក​ សំ​ វ៉ាន់ដេត​ ជា​អតីត​គ្រូ​បង្វឹក​ក្លឹប​ព្រះខ័នរាជស្វាយរៀង​ហើយ​បាន​ឈប់​នៅ​ឆ្នាំ​២០១៨។​ លោក​ធ្លាប់​ដឹកនាំ​ក្លឹប​ឲ្យ​ឈ្នះ​ពាន​ធំៗ​ដូច​ជា​ ពាន​សម្ដេច​តេជោ​ ៣ជំនាន់​គឺ​ឆ្នាំ​២០០៩​ ឆ្នាំ​២០១០ ​ឆ្នាំ​២០១៨​ និង​ឈ្នះ​ពាន​លីគ​កំពូល​កម្ពុជា​ ១ដង​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​