ថ្នាក់ដឹកនាំ​កីឡា​នៅ​កម្ពុជា​ ជំរុញ​ទឹកចិត្ត​សិក្ខាកាម​កីឡា​យូដូ​ ចែករំលែក​ចំណេះដឹង​ និង​រួម​គ្នា​បង្កើត​ក្ដី​ស្រមៃ​

  • 2024-06-13 06:58:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្នាក់ដឹកនាំ​ផ្នែក​កីឡា​ ឯកឧត្ដម​ វ៉ាត់​ ចំរើន​ ជំរុញ​លើក​ទឹកចិត្ត​ដល់​សិក្ខាកាម​កីឡា​យូដូ​ ដែល​បាន​ឆ្លងកាត់​ការ​វគ្គ​បណ្ដុះបណ្ដាល​សាមគ្គី​អូឡាំពិក​ គ្រូ​កម្រិត​ជាតិ​នេះ​រួច​ហើយ​ចែករំលែក​នូវ​ចំណេះដឹង​ទាំង​នេះ​ដល់​សិស្សៗ​ និង​រួម​គ្នា​បង្កើត​ក្ដី​ស្រមៃ​នៅ​ថ្ងៃ​អនាគត។​

ទិដ្ឋភាពបិទវគ្គ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ NOCC​ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ឲ្យ​ដឹង​ថា​ វគ្គបណ្ដុះបណ្ដាល​ដែល​ទទួល​ជំនួយ​រៀបចំ​ដោយ​អូឡាំពិក​នេះ​គឺ​ជាឱកាស​ល្អ​ និង​មាន​រយៈ​យូរ​ទម្រាំ​ដល់​សហព័ន្ធ​កីឡា​យូដូ​ជា​ថ្មី​ទៀត។​ ដូច្នេះ​ចំណេះដឹង​ថ្មីៗ​ដែល​វិវឌ្ឍន៍​ក្នុង​វិទ្យាសាស្ត្រ​កីឡា​នេះ​សូម​សិក្ខាកាម​យក​ទៅ​ប្រើប្រាស់​ឲ្យ​មាន​ប្រយោជន៍​ យក​បង្ហាត់​បង្រៀន​ដល់​សិស្ស​របស់​យូដូ​ឲ្យ​រឹតតែ​មាន​ការ​អភិវឌ្ឍន៍​ជំនាញ​កាន់​តែ​ល្អ។​

ទិដ្ឋភាពបិទវគ្គ

អ្នក​ជំនាញ​កីឡា​របស់​កម្ពុជា​រូប​នេះ​បន្ថែម​ទៀត​ថា​ សិក្ខាកាម​ លោក​គ្រូ​ អ្នក​គ្រូ​ទាំង​អស់​សូម​បង្កើត​ក្ដី​ស្រមៃ​ឆ្ពោះ​ទៅ​រក​មេដាយ​កម្រិត​អូឡាំពិក​ហ្គេម​ក្នុង​ថ្ងៃ​ណា​មួយ។​ ដោយ​បន្ត​ស្វែង​រក​នូវ​ធនធាន​ល្អៗ​ដើម្បី​បង្ហាត់បង្រៀន​ឲ្យ​មាន​ឆន្ទៈ​ខ្ពស់​ឈាន​ទៅ​សម្រេច​ក្ដី​ស្រមៃ​ខាង​លើ​នៅ​ថ្ងៃ​ណា​មួយ​ជូន​កម្ពុជា។​ ព្រោះ​ប្រទេស​កម្ពុជា​មិន​ទាន់​ឈ្នះ​មេដាយ​អូឡាំពិក​មួយ​ណា​នោះ​ឡើយ​ ប្រសិន​បើ​កីឡា​យូដូ​អាច​ធ្វើ​បាន​នោះ​នឹង​ចារ​ជា​ប្រវត្តិ​សាស្ត្រា​ជា​មិន​ខាន។​

ទិដ្ឋភាពបិទវគ្គ

បញ្ជាក់​ដែរ​ថា​ វគ្គ​បណ្ដុះបណ្ដាល​សាមគ្គី​អូឡាំពិក​ ស្ដី​ពី​ គ្រូ​បង្វឹក​កីឡា​យូដូ​កម្រិត​ថ្នាក់​ជាតិ​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី៥​ ដល់​ ១៣​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ នៅ​ទីស្នាក់ការ​ NOCC។​ សិក្ខាកាម​ចូលរួម​មាន​ចំនួន​ ២៥នាក់។​ គ្រូ​ឧបទេស​ក្នុង​វគ្គ​នេះ​ដោយ​លោក​ Amar Meridja មក​ពី​សហព័ន្ធ​កីឡា​យូដូ​អន្តរជាតិ៕​

ទិដ្ឋភាពបិទវគ្គ

អត្ថបទ៖ នួន ស៊ីណា​