ក្រុមហ៊ុនអាកាសចរណ៍ឡាវនឹងផ្អាកជើងហោះហើរត្រង់ពីភ្នំពេញទៅវៀងច័ន្ទន៍ ក្រោយបើកបាន ៣ខែ
- 2024-06-14 12:42:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនអាកាសចរណ៍ឡាវនឹងផ្អាកជើងហោះហើរត្រង់ពីភ្នំពេញទៅវៀងច័ន្ទន៍ ក្រោយបើកបាន ៣ខែ
ចន្លោះមិនឃើញ
ក្រុមហ៊ុនអាកាសចរណ៍ឡាវនឹងផ្អាកជើងហោះហើរត្រង់ពីភ្នំពេញទៅវៀងច័ន្ទន៍ ក្រោយបើកបាន ៣ខែ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានឡាវ Laotian Times នៅក្នុងថ្ងៃសុក្រនេះ។
ការផ្អាកជើងហោះហើរត្រង់នេះនឹងចាប់ផ្ដើមពីថ្ងៃទី១៥ ខែមិថុនា ថ្ងៃស្អែកនេះ។
ជើងហោះហើរត្រង់ពីភ្នំពេញ ទៅវៀងច័ន្ទន៍នេះទើបតែដាក់ដំណើរការនៅថ្ងៃទី១៩ ខែមីនានេះតែប៉ុណ្ណោះ។
បើតាមគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍ឡាវ ជើងហោះហើរពីភ្នំពេញទៅវៀងច័ន្ទន៍មានតម្លៃ ១៧៤ដុល្លារក្នុងមួយជើង ដូច្នេះបើជើងទៅមក អាចនឹងមានតម្លៃខ្ទង់ ៣៥០ដុល្លារអាមេរិក។
សារព័ត៌មានឡាវ Laotian Times បានចុះផ្សាយថា ការផ្អាកជើងហោះហើរត្រង់នេះគឺដោយសារតែមិនសូវមានតម្រូវការពីអតិថិជនប៉ុន្មាននោះទេ។
សូមជម្រាបផងដែរថា ជើងហោះហើរត្រង់ពីភ្នំពេញ ទៅវៀងច័ន្ទន៍ត្រូវបានដាក់ដំណើរការតាំងពីទសវត្សឆ្នាំ១៩៨០ រហូតដល់ទសវត្សឆ្នាំ២០០០។ យ៉ាងណាមិញ ជើងនេះត្រូវបានផ្អាកវិញ ដោយសារតែតម្រូវការទីផ្សារមិនសូវមាន។ នៅពេលនេះដែរ ជើងហោះហើរពីរទីក្រុងនេះត្រូវបានដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍មួយចំនួនដូចជា ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអង្គរអ៊ែរ និងក្រុមហ៊ុនអាកាសចរណ៍វៀតណាម៕